Thursday, December 20, 2018

គណបក្សប្រជាជនកម្ពុជា បញ្ចូលសមាជិកអចិន្រ្តៃយ៍ថ្មី ៧រូបថែមទៀត

សន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃចុងក្រោយ ទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ បានបោះឆ្នោតបញ្ចូលសមាជិកអចិន្រ្តៃយ៍ថ្មី ៧រូបថែមទៀត។ សមាជិកអចិន្រ្តៃយ៍ថ្មីទាំង៧រូបនោះរួមមាន៖ ១៖ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ២៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៣៖ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៤៖ លោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ៥៖ លោក សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៦៖ លោក ឥត សារ៉ាត់ នាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ ៧៖ លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក។ លោក ម៉ម សារិន ប្រធានខុទ្ទកាល័យគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជានាយកខុទ្ទការល័យសម្តេចប្រធានព្រឹទ្ធសភា បានប្រាប់បណ្តាញ បន្ទាប់ពីបញ្ចូលសមាជិកអចិន្រ្តៃយ៍ថ្មីទាំង៧រូបនេះ ពេលនេះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច មានសមាជិកចិន្រ្តៃយ៍សរុបទាំងអស់ចំនួន៣៧រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចំនួន៨៦៥រូបផងដែរ។ បើតាមលោក ម៉ម សារិន សមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា ពីមុនមានចំនួន៣៥រូប ប៉ុន្តែបានទទួលមរណភាពចំនួន៥រូប ដូច្នេះបញ្ចូលសមាជិកថ្មីថែម៧រូបទៀត ធ្វើឲ្យសមាជិកអចិន្ត្រៃយ៍ទាំងអស់កើនឡើងចំនួន៣៧រូប ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...