Tuesday, November 27, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន ថ្លែងកោតសរសើរចំពោះសមិទ្ធផលការងារដែលសហភាពសហព័ន្ធយុវជនកម្ពុជាសម្រេចបាននាពេលកន្លងមក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលរួមអបអរសាទរចំពោះភាពជោគជ័យរបស់សហភាពសហព័ន្ធយុវជនកម្ពុជាដែលបានសម្រេចការងារកន្លងមក ហើយលោកក៏បានថ្លែងអំណរគុណចំពោះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរហូតដល់សម្រេចបានស្នាដៃធំៗដូចជាក្រមាវែងជាងគេលើពិភពលោក និងទូកដែលវែងជាងគេលើពិភពលោកជាដើម ដោយលោកបានគូសរំលេចថា បើខ្មែរយើងរួបរួមសាមគ្គីគ្នា ខ្មែរយើងប្រាកដជាអាចធ្វើបាន។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី​២៦៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨នេះ​។ គួរបញ្ជាក់ថា ទូក «ង» ដែលវែងជាងគេលើពិភពលោក ឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី» ដែលទើបតែនឹងជាប់កំណត់ត្រាទូក «ង» វែងជាងគេលើពិភពលោក កាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះកំពុងតែដាក់បង្ហាញដល់ប្រជាពលរដ្ឋនិងទេសចរបរទេសចូលទស្សនានៅបណ្ដោយផ្លូវព្រះសុធារស ខាងកើតទល់មុខ វាលព្រះមេរុហ៍។ ទូក «ង» ដែលវែងជាងគេលើពិភពលោក ត្រូវដាក់តាំងបង្ហាញ ជូនសាធារណៈជនបានទស្សនា ដោយឥតគិត ថ្លៃចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់មកនឹងយកទៅខេត្តព្រៃវែងវិញ។ សូមរម្លឹកថា ទូក «ង» ដែលវែងជាងគេ ហើយផលិតដោយស្នាដៃកូនខ្មែរនេះ ត្រូវបានជាប់ឯតទគ្គកម្មពិភព លោក World Guinness Record ជាផ្លូវការ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក Pravin Patel អ្នកវិច្ឆ័យ World Guinness Record ដែលប្រារព្ធធ្វើនៅតំបន់អ្នកលឿងត្រើយខាងកើត ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ ទូកនេះ មានប្រវែងរហូតដល់៨៧.៣ម៉ែត្រ, ទទឹង១.៩៤ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូកធ្វើជាក្បាលនាគ និងកន្ទុយហង្សប្រកបដោយក្បូរក្បាច់រចនាល្អប្រណិតដែលផ្ទុកបានចំណុះរហូតដល់១៧៩នាក់ឯណោះ ដោយ១០០នាក់មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...