Tuesday, November 27, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ថ្លែងថាមេដឹកនាំត្រូវហ៊ានលះបង់គ្រប់បែបយ៉ាងសូម្បីតែជីវិតដើម្បីសេចក្តីសុខរបស់ប្រទេសជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មេដឹកនាំត្រូវតែហ៊ានលះបង់ បើទោះបីជាត្រូវបាត់បង់អាយុជីវិតក៏ដោយក៏ត្រូវតែធ្វើដើម្បីសេចក្តីសុខរបស់ប្រទេសជាតិទាំងមូល។ លោកបានបន្តថា ទម្រាំបានដូចសព្វថ្ងៃនេះ មានមនុស្សស្លាប់ច្រើនណាស់ ខ្លះស្លាប់ដោយសារគេវាយសម្លាប់ ខ្លះស្លាប់ដោយសារ ការទម្លាក់គ្រាប់បែក គ្រាប់ផ្លោង ប៉ុន្តែមានមនុស្សមួយក្រុមដែលស្លាប់ដោយសារការតស៊ូលះបង់ជីវិតដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា គ្មានការទទួលផលណាមួយ ដែលគ្មានការលះបង់នោះឡើយ មានតែពួកក្រុមប្រឆាំងតែប៉ុណ្ណោះដែលកំពុងរង់ចាំទទួលផលពីការដួលរលំរបបរបស់លោកសព្វថ្ងៃនេះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...