Wednesday, November 28, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ នាថ្ងៃទី៥ ខែធ្នូ

នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៨ នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបលោក អាំ ផៃគិនដា វង្ស ( Amphay KIN DAVONG) ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំនៅកម្ពុ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពីបានថ្វាយសារតាំងដល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជារួចមក។ នៅក្នុងជំនួបពិភាក្សាទ្វេរភាគីជាមួយ លោក អាំ ផៃគិនដាវង្ស( Amphay KIN DA VONG) ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំនៅកម្ពុជា ភាគីទាំងពីរ បានពិភាក្សាគ្នាផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ និងការរៀបចំស្វាគមន៍នូវដំណើទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវ រដ្ឋនាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅឯប្រទេសឡាវ។ ហើយនៅក្នុងឱកាសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅក្នុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅឯប្រទេសឡាវ នាថ្ងៃទី៥ខែធ្នូ នោះដែរ លោកនឹងជួបពិភាក្សាលើកិច្ចការសំខាន់ៗ ជាមួយនិងថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសឡាវ មានដូចជា ការពិភាក្សា លើការជំរុញគណៈ កម្មការព្រំដែនចម្រុះនៃប្រទេសទាំងពីរឱ្យពន្លឿនការងារបោះបង្គោលព្រំដែនគោក រវាងកម្ពុជា -ឡាវឱ្យបានចប់សព្វគ្រប់។ ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមជាសាក្សី លើការចុះអនុ ស្សារណៈលើវិស័យមួយចំនួន កម្ពុជា -ឡាវ ដូចជាវិស័យអប់រំ សុខាភិបាល ពាណិជ្ជកម្មជាដើម។ គួរបញ្ជាក់ដែរថា កម្ពុជា-ឡាវ មានកិច្ចសហប្រតិបត្តិការជាមួយគ្នាលើគ្រប់វិស័យ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាទាំងកិច្ចសហការក្នុងតំបន់និងលើឆាកអន្តរជាតិ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...