Credited: រស្មីកម្ពុជា :
ភ្នំពេញ៖ប្រមុខរដ្ឋាភិបាលកម្ពុជា និង ឡាវបានឯកភាពគ្នាដាក់តំបន់អូរតាង៉ាវជាតំបន់ព្រំដែនដែលមិនទាន់ដោះស្រាយដាច់ស្រេចនៃព្រំដែនរវាងកម្ពុជា និង ឡាវ ។ប្រមុខនៃប្រទេសទាំងពីបានដាក់ចេញនូវលក្ខខណ្ឌរួមគ្នា ៣ ចំណុច ដោយរក្សាតំបន់នេះជាតំបន់ គ្មាន កងទ័ព តំបន់គ្មានប្រជាជនរស់នៅនិងធ្វើអាជីវកម្ម និង បង្កើតឲ្យមានការល្បាតរួមគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពឡាវនៅតំបន់នោះ។
គូរបញ្ចាក់ថាប្រមុខរដ្ឋាភិបាលទាំងពីរកម្ពុជា និង ឡាវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោក ថោងលួន ស៊ីសូលីត បានជួបពិភាក្សាគ្នាកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា នៅទីក្រុងហាណូយប្រទេសវៀតណាមអស់រយៈពេលប្រមាណជា ៣០ នាទី ពាក់ព័ន្ធ បញ្ហាព្រំដែននៅតំបន់អូរតាង៉ាវ ដែលធ្លាប់មានទំនាស់ជាមួយគ្នាកាលពីពេលកន្លងទៅ ។
បន្ទាប់បីជួបចរចាគ្នារួចមកប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើសេចក្តីថ្លែងការណ៍ផ្ទាល់មាត់រួមគ្នា ពាក់ព័ន្ធខ្លឹមសារនៃកិច្ចប្រជុំ នោះ។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានថ្លៃងថាភាគីទាំងពីរបានឯកភាពគ្នាទៅលើលក្ខខណ្ឌចំនួន៣ជាមួយនឹងតំបន់ព្រំដែនដែលមិនទាន់បានដោះស្រាយដាច់ស្រាច់ថា៖ ទី១.ត្រូវរក្សាទុកជាតំបន់គ្មានកងទ័ព ។ទី២.ជាតំបន់ដែលគ្មានប្រជាជនរស់នៅនិងធ្វើ អាជីវកម្ម និង ទី៣. ត្រូវធ្វើល្បាតរួមគ្នា ។
សម្តេចតេជោ ហ៊ុន សែន បន្តថាការធ្វើរបស់រួមគ្នាអាចធ្វើដោយថ្មើរជើង និង អាចធ្វើតាមរយៈការបង្ហោះដ្រូន ។ សម្រាប់កម្ពុជាដែលមាន កម្លាំងនៅក្នុងតំបន់អូរតាង៉ាវ ខ្ញុំបានបញ្ជាឲ្យចាប់ផ្ដើម ដកនៅមុននេះបន្តិចដែលនិងបញ្ចប់នៅម៉ោង ៥ ល្ងាចនេះ ។ កម្លាំងនេះធ្លាប់ធ្វើ ល្បាតនៅក្នុងតំបន់នេះ ឥឡូវមិនត្រូវធ្វើល្បាតម្នាក់ឯងទៀតទេត្រូវដកចេញពីតំបន់អូរតាង៉ាវមកនៅតំបន់អូរអាឡៃ គឺជាតំបន់ចាស់ ដែលធ្លាប់ឈរជើងកាលពីពេលមុន ។
សម្តេចតេជោបន្តថា៖អ្វីដែលជាចំណុចថ្មីនៅក្នុងទំនាក់ទំនងរបស់យើងគឺការបង្កើតនូវការជឿទុកចិត្តគឺការ បង្កើ តឲ្យមានការល្បាតរួមគ្នានៅតាមព្រំដែន។ពីមុននេះកងទ័ពឡាវទៅតាមកងទ័ពឡាវ ឯកងទ័ពកម្ពុជាទតាមកង ទ័ពកម្ពុជា តែឥឡូវបើយើងទៅគឺទៅទាំងអស់គ្នា ។ ឯចំណុចដែលនៅសេសសល់មិនទាន់បានដោះស្រាយភាគីទាំងពីរត្រូវធ្វើបែបបទបច្ចេកទេសជូនទៅភាគីបារាំង ដែលភាគីបារាំង បានយល់ព្រមតាមសំណើរបស់នាយករដ្ឋមន្ត្រីទាំងពីររួចហើយអំពីការជួយផ្ទេរផែនទី។
សម្តេចតេជោហ៊ុនសែនបានបន្តទៀតថា៖កិច្ចការបន្ទាន់នៅពេលនេះរបស់យើងគឺថា កងទ័ពនៃប្រទេសទាំងពីរ ថ្នាក់ភូមិភាគ ថ្នាក់កង ពល និង ថ្នាក់ខេត្តអាចទាក់ទងគ្នាភ្លាមដើម្បីបង្កើតស្ថានល្បាតរួមគ្នា។ការល្បាតរួមរបស់យើងគឺចាំបាច់ត្រូវតែធ្វើព្រោះយើងមិនចង់ឲ្យ តំបន់ដែលមិនទាន់បានដោះស្រាយដាច់ស្រេច នេះក្លាយជាជម្រករបស់ពួកចោរព្រៃ ពួករត់ពន្ធគ្រឿងញៀន និង ពួកកាប់បំផ្លាញព្រៃឈើ ។ សម្តេចបន្តថាមិនមែនមានន័យថាកម្ពុ ជាមិនទុកចិត្តឡាវ ឬ ឡាវមិនទុកចិត្តកម្ពុជានោះទេ ប៉ុន្តែយើងមិនទុកចិត្តពួកចោរព្រៃដែលជា បាតដៃទី៣ ។
សរុបមកវិញបញ្ជាក់ថាតំបន់អូរតាង៉ាវដែលតភ្ជាប់ពីអូរអាឡៃទៅដល់ព្រំដែនគឺជាតំបន់ដែលមិនទាន់ដោះស្រាយហើយដែលតភ្ជាប់ដោយលក្ខខណ្ឌបីយ៉ាងដែលបានបញ្ជាក់ខាងលើ។
នៅក្នងឳកាសនោះដែរលោកថោងលួនស៊ីសូលីត បានថ្លែងថា៖ខ្ញុំគិតថាការជួបចរចាជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីនៅថ្ងៃនេះគឺយើងបានឯកភាពគ្នាលើចំណុចសំខាន់ដូចសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់រួចមកហើយ ថាតំបន់នេះជាតំបន់ដែលនៅសេសសល់ មិនទាន់បានដោះស្រាយ ។
ការឯកភាពគ្នារវាងប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ នៅពេលនេះគឺជាការឯកភាពមួយ ដែលមានសារៈសំខាន់ដែលបង្ករឲ្យមាននូវភាពជឿទុកចិត្តគ្នាទៅវិញទៅមក ដែលធ្វើអោយប្រជាជនរបស់យើងទាំងពីរកាន់តែមានភាពសុខសាន្តនិងសប្បាយរីករាយ ។ លក្ខខណ្ឌ ដែលសម្តេចតេជោបានលើកឡើងមកនេះយើងនឹងខិតខំធ្វើដោយមានការឯកភាពគ្នា។ យើងនឹងជំរុញឲ្យគណកម្មការព្រំដែនរវាងប្រទេសទាំងពីរចុះទៅពិនិត្យដោយជាក់ស្តែងនៅចំណុចនោះ បើសិនជាមានការរំលោភចេញពីប្រទេសណាគឺស្នើឲ្យគណៈកម្មការព្រំ ដែននៃប្រទេសទាំងពីរចុះទៅដោះស្រាយដោយជាក់ស្ដែង ។
រដ្ឋាភិបាលឡាវនិងខិតខំណែនាំឲ្យគណៈកម្មាការព្រំដែននិងអាជ្ញាធរនៅតាមព្រំដែនខិតខំធ្វើការងារនេះដើម្បរក្សានូវភាពសន្តិភាពនៅតាមព្រំដែន ។ រដ្ឋានិងខិតខំបន្តកិច្ចសហប្រតិបត្តិការជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ។ ចំណែកកិច្ចសហប្រតិបត្តិការផ្សេងៗយើង បានឯកភាពឲ្យគណៈកម្មការចម្រុះព្រំដែនរវាងប្រទេសទាំង ២បើកកិច្ចប្រជុំរបស់ខ្លួនដើម្បីឲ្យកិច្ចប្រជុំគណៈកម្មការព្រំដែនប្រទេសទាំងពីរសម្រេចបានជោគជ័យនៅពេលដែលខ្ញុំទៅទស្សនកិច្ចនៅកម្ពុជា ។
គួរបញ្ជាក់ថា៖អូរតាង៉ាវស្ថិតនៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងដែលជាទីកន្លែងកងទ័ពឡាវធ្លាប់បានចូលកាន់កាប់ហើយត្រូវបាន ដកចេញត្រឡប់ទៅវិញ បន្ទាប់បីមានប្រតិកម្មភ្លាមៗរបស់សម្តេចតេជោ ហ៊ុន សែន កាលពីអំឡុងខែសីហាឆ្នាំ ២០១៧ ៕
0 comments