Thursday, September 13, 2018

សាលាឧទ្ធរណ៍​បើកសវនាការ​សំណុំរឿង​លោក​កឹម​សុខា​ក្បត់ជាតិ​នៅ​ថ្ងៃទី​១៧​ខែកញ្ញា​ខាងមុខ​

Credited: រស្មីកម្ពុជា: ភ្នំពេញៈ​នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៨​ខាងមុខនេះ​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​លើ​សំណុំរឿង​លោក​កឹម សុខា​ក្បត់ជាតិ​។​ ​លោក អ៊ឹម សុផាន ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​បានចេញ​សេចក្ដីជូនដំណឹង​កាលពី​ថ្ងៃទី ៧​ខែកញ្ញា ឆ្នាំ​២០១៨​ថា តប​តាម​វត្ថុ​សំណើ​សុំឱ្យ​នាំ​ជន​ត្រូវ​ចោទ​កឹម​សុខា​មក​សវនាការ​លើ​សំណុំរឿង របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពីបទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត​កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី ៣​ខែកញ្ញា​ឆ្នាំ​២០១៧​។ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​អោយ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ។​ ​តាម​ដីកា​នេះ​បានឱ្យ​លោក​កឹម​សុខា​ជា​ជន​ត្រូវ​ចោទ​ត្រូវ​មក​សាលាឧទ្ធរណ៍​នៅពេល​បើកសវនាការ​ជំនុំ​ជំ​រះ​នៅ​ថ្ងៃទី​១៧​កញ្ញា​ឆ្នាំ​២០១៨​វេលា​ម៉ោង​២​រសៀល​នៅ​បន្ទប់​សវនាការ​ទី​៣​ដោយមាន​ក្រុមប្រឹក្សា​ចំនួន​៣​រូប គឺ លោក​ឃុន លាង​ម៉េង ជា​ប្រធាន​ក្រុមប្រឹក្សា លោក​ចៅក្រម យូ​ប៊ុណ្ណា​និង​លោក​ចៅក្រម​សួស សំអាត​ជា​ចៅក្រម​ប្រឹក្សា ។ ពេល​បញ្ចប់​សវនាការ​ត្រូវ​នាំ​ជន​ត្រូវ​ចោទ​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ​ដើម្បី​បន្ត​អនុវត្ត​សេចក្ដីសម្រេច​របស់​តុលាការ​ពីមុនមក បើ​គ្មាន​សេចក្ដីសម្រេច​ថ្មី​ទៀត ។​គួ​វ​បញ្ជាក់ថា​លោក កឹម សុខា ត្រូវបាន​លោក​គី រិទ្ធី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​អោយនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី ១០​កញ្ញា​ឆ្នាំ​២០១៨​ពោលគឺ​នៅក្រោយ​ពេលដែល​លោក​អ៊ឹម​សុផាន​ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​បានចេញ​សេចក្ដីជូនដំណឹង​នេះ​។​ ​បច្ចុប្បន្ននេះ​លោក​កឹម សុខា​ស្នាក់​នៅផ្ទះ​លេខ ៩៧ ផ្លូវ​លេខ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ដោយ​ចៅក្រម​ស៊ើបសួរ​បាន​កំហិត​មិនអោយ​ជន​ត្រូវ​ចោទ​ដើរ​រហេតរហូត​ជួប​ភ្ញៀវ​បរទេស​មានការ​ពាក់ព័ន្ធ ឬ​ជួប​សកម្មជន​ធ្វើ​សកម្មភាព​នយោបាយ​ផ្សេងៗ​ឡើយ ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...