Monday, September 24, 2018

ជោគជ័យនៃការបោះឆ្នោតកន្លងទៅ ដោយសារ ប្រជាពលរដ្ឋស្រឡាញ់គណបក្សប្រជាជន គឺស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ

កំពត៖ លោកបណ្ឌិត ប៉ែន ស៊ីមន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ក្រុមការងារគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពត និងជាប្រធានគណ:កម្មការទី១០នៃរដ្ឋសភា តំណាងលោក នៃ ប៉េណា សមាជិកអចិន្រ្តៃយ៍គណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅខេត្តកំពត នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ។ កិច្ចប្រជុំនេះ ក៏មានវត្តមានចូលរួមពីសំណាក់លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត និង សមាជិកគណៈកម្មាធិការកណ្តាល ចុះជួយខេត្តកំពត ប្រធាន អនុប្រធានក្រុមការងារចុះជួយ ស្រុក ក្រុង ឃុំសង្កាត់ គណៈកម្មាធិការសមាជិកគណបក្សខេត្ត ស្រុក ឃុំ និងក្រុមការងារយុវជន ប្រមាណជាង៥០០នាក់ នៅសាលមហោស្របខេត្តកំពត។ លោក ប៉ែន ស៊ីម៉ន មានប្រសាសន៍ថា ជោគជ័យនៃការបោះឆ្នោតនីតិកាលទី៦ នៃរដ្ឋសភា ដោយសារប្រជាពលរដ្ឋ គោរព ស្រឡាញ់គណបក្សប្រជាជនកម្ពុជា គឺស្រលាញ់សន្តិភាព ការអភិវឌ្ឍប្រទេសជាតិ គឺជាជោគជ័យដែលហួសពីការរំពឹងទុក ដែលយើងមិនអាចប៉ាន់ប្រមាណបាន ក្នុងក្របខណ្ឌទូទាំងប្រទេស។ លោមក៏បានអះអាងថា ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ គឺធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ នៃប្រទេសកម្ពុជា ប្រកបដោយលក្ខណៈសេរី និងយុត្តិធម៌។ លោកបានបន្តថា ស្ថិតក្នុងបរិយាកាសនយោបាយអព្យាក្រឹត្យ សេរី តម្លាភាព សន្តិភាព និងគ្មានអំពើហិង្សា ប្រជាពលរដ្ឋកម្ពុជាចំនួន៨៣,០២% នៃបញ្ជីបោះឆ្នោត បានទៅបោះឆ្នោតច្រើនកុះករ នៅគ្រប់ការិយាល័យ ក្នុងខេត្តកំពត ក៏ដូចជាទូទំាងប្រទេស ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈទំាងអស់ក្នុងរដ្ឋសភាគឺ ១២៥ លើ ១២៥ សម្រាប់ខេត្តកំពតទទួលបាន ៦លើ៦ អាសន: ដើម្បីបានគណបក្សប្រជាជនកម្ពុជា និងឥស្សរជននយោបាយឆ្នើម ដែលខ្លួនពេញចិត្តឱ្យបន្តដឹកនាំប្រទេស រយៈពេល៥ឆ្នាំទៅមុខទៀត។ លោក ប៉ែន ស៊ីម៉ន បានរំលឹកបន្ថែមថា ប្រការនេះបង្ហាញយ៉ាងច្បាស់ថា ប្រជាជនកម្ពុជា ចង់បានសន្តិភាព និងការអភិវឌ្ឍ ដូចនេះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ត្រូវតែគោរព និងអនុវត្តរាល់គោលការណ៍ណែនាំរបស់គណបក្សឱ្យបានជាដាច់ខាត ដើម្បីបម្រើប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យបានរហ័ស និងពេញលេញថែមទៀតឱ្យស័ក្តិសមនឹងការផ្ដល់ការគាំទ្ររបស់ពួកគាត់មកលើគណបក្សប្រជាជនកម្ពុជា៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...