Tuesday, September 11, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែស្នើសុំអាហារូបករណ៍ ផ្តល់ជូននិស្សិតកម្ពុជាបានចេញទៅសិក្សានៅបរទេស ដើម្បីត្រឡប់មកអភិវឌ្ឍប្រទេស

បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយនាយកសាជីវកម្មអភិវឌ្ឍន៍កួហុងរួច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួន២២៩នាក់ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនិស្សិតទាំងអស់ ដែលកំពុងខិតខំយកចិត្តទុកដាក់សិក្សានៅប្រទេសចិន ហើយបានឆ្លៀតយកពេលវេលាដ៏មានតម្លៃ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកទឹកចិត្តដល់និស្សិតអោយខិតខំសិក្សា គោរពច្បាប់ប្រទេស។ កាលពីមុនកម្ពុជាមិនសូវសំបូរធនធានមនុស្សទេ គឺរាល់ពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនៈកិច្ចនៅក្រៅប្រទេស គឺលោកតែងតែស្នើសុំអាហារូបករណ៍ ដើម្បីផ្តល់ជូននិស្សិតកម្ពុជាបានចេញទៅសិក្សានៅបរទេស ទោះតិចក្តីឬច្រើនក្តី គឺដើម្បីយកចំណេះដឹងកសាង និងអភិវឌ្ឍប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីនយោបាយឈ្នះ-ឈ្នះ ដែលលោកបានដាក់ចេញកាលពី២០ឆ្នាំមុន ដែលបាននាំមកនូវសុខសន្តិភាព។ មានសន្តិភាពទើបយើងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិបាន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ជូននិស្សិតទាំងអស់ អោយបានដឹងផងដែរថា លោកបានអញ្ជើញមកកាន់ទីក្រុងណាននីងចំនួន១១លើករួចមកហើយ ស្របពេលនោះកម្ពុជាគឺជា ប្រទេសសម្របសម្រួលអាស៊ាន-ចិន កាលពីឆ្នាំ២០០៣ ក្រោមការដឹកនាំរបស់ លោក វ៉េន ជាវប៉ាវ អតីតនាយករដ្ឋមន្រ្តីចិន។ ជាពិសេសនៅពេលនេះ គឺមិត្តចិនបានចាត់ទុកកម្ពុជាជាប្រទេសកិត្តិយសនៃពិព័រណ៌ចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨នេះផងដែរ។ លោក មានជំនឿជឿជាក់ និងសង្ឃឹមថា នៅពេលខាងមុខនឹងមាននិស្សិតកម្ពុជា កាន់តែច្រើនឡើងមកបំពេញការសិក្សាថ្នាក់អាហារូបករណ៍នៅក្នុងប្រទេសចិន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអរគុណកូនក្មួយទាំងអស់ ដែលបានបោះឆ្នោតអោយគណបក្សប្រជាជនកន្លងមកនេះ។ ដោយមើលឃើញអំពីកង្វះខាតជាក់ស្តែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឧបត្ថម្ភថវិកាដល់កូនក្មួយនិស្សិតអាហារូបករណ៍ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០០ដុល្លារ ដើម្បីទុកដោះស្រាយតម្រូវការនានាក្នុងពេលកំពុងសិក្សានៅក្នុងប្រទេសចិន៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...