Monday, August 6, 2018

មានការ​អះអាង​គួរឱ្យភ្ញាក់ផ្អើល​ថា យន្តហោះ MH370 បាត់​ដោយសារ​មនុស្ស​ភព​ក្រៅ​!

Credited: រស្មីកម្ពុជា: ​រយៈពេល ៤ ឆ្នាំ​បាន​កន្លងផុតទៅ​ចាប់តាំងពី​ការបាត់​យន្តហោះ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ហើយ​ក្រុម​អ្នកជំនាញ​បាន​ផ្អាក​ការស៊ើបអង្កេត បន្ទាប់ពី​មានការ​រីកចម្រើន​តិចតួច​ក្នុងអំឡុង​ពេលនោះ​។​ ​មនុស្ស​គ្រប់គ្នា​សុទ្ធ​តែមាន​ទ្រឹស្ដី​អំពី​អ្វីដែល​បាន​កើតឡើង​ចំពោះ​ជើងហោះហើរ​មួយ​នេះ ហើយ​អ្នកខ្លះ​ជឿថា​មនុស្ស​ភព​ក្រៅ​បាន​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​។​ ​អ្នក​ប្រើ​ធ្វី​ត​ធឺ​ម្នាក់ ឈ្មោះ ទី បាន​និយាយថា គាត់​បានទទួល​សារ​ជា​សំឡេង​ចម្លែក​ពី​ប្រភព​មិន​ស្គាល់​មួយ​។​ ​សារ​នេះ​ស្តាប់​មើលទៅ​ដូចជា​លេខ​កូដ​សម្ងាត់​និង​តួអក្សរ​មួយចំនួន ប៉ុន្តែ​តាម​អ្នកខ្លះ​បានឱ្យដឹងថា វា​ជា​អក្ខរក្រម​សំឡេង​របស់​អង្គការ​ណា​តូ ហើយ​ត្រូវបាន​បកប្រែ​ថា “S Danger SOS វា​គួរឱ្យខ្លាច​ណាស់​សម្រាប់​អ្នក​រាល់គ្នា​ដើម្បី​ជម្លៀសចេញ ត្រូវ​ប្រុងប្រយ័ត្ន ពួកគេ​មិនមែនជា​មនុស្ស​ទេ 042933964230 SOS Danger SOS”​។​ ​អ្នក​ប្រើ​ធ្វី​ត​ធឺ​ម្នាក់ទៀត ឈ្មោះ ជី​អូ ដេ ឡូ​រ៉ា និយាយថា “​តើ​អ្នក​កំពុង​និយាយថា ជើងហោះហើរ​របស់​ម៉ាឡេស៊ី​លេខ ៣៧០ បាន​ជួបនឹង​អ្វីដែល​មិនមែនជា​មនុស្ស​មែន​ទេ​???”​។​ ​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​មួយចំនួន​បាន​កត់សម្គាល់ថា នៅពេលដែល​លេខ​សម្ងាត់​ទាំងនោះ​ត្រូវបាន​ដកឃ្លា គឺ 04 29 33 96 42 30 ហើយ​ដាក់ចូល​ទៅក្នុង Google វា​នឹង​បង្ហាញ​ផែនទី​ទីក្រុង​មេ​ដាន (Medan) ដែលជា​ទីក្រុង​ធំ​នៃ​កោះ​ស៊ូ​ម៉ា​ត្រា​ខាងជើង​របស់​ឥណ្ឌូនេស៊ី ដែល​នៅជាប់​នឹង​ប្រទេស​ម៉ាឡេស៊ី​។​ ​ទោះយ៉ាងណា បើ​យោងទៅតាម​វេ​ប​សាយ​ឆែក​មើល​ការពិត Snopes បានឱ្យដឹងថា ការអះអាង​ខាងលើ​គឺជា​ការបោកប្រាស់ និង​ជា​ល្បិច​ដែល​ឈ្មោះ​ទី​ប្រើប្រាស់​ដើម្បី​ទទួលបាន​អ្នកគាំទ្រ​ថ្មី​ច្រើន​នាក់ ហើយ​បើដូច្នោះ​មែន​នោះ គាត់​បានទទួល​ជោគជ័យ​ក្នុង​ការប្រមូល​អ្នកគាំទ្រ​ថ្មី​បាន​ចំនួន ៤០.០០០ នាក់​៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...