Monday, August 6, 2018

ក្រសួង​ជំនាញ​ប្រាប់​ពី​ស្ថានភាព​ទឹកទន្លេ​

Credited: រស្មីកម្ពុជា: ភ្នំពេញៈ​សួង​ធនធានទឹក និង​ឧតុនិយម ប្រកាស​កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨ ថា ទឹកបាន​ឡើង​ស្រកៗ ។​ក្នុងនោះ កម្ពស់​ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង កាលពី​ម៉ោង ៧ ព្រឹក​ថ្ងៃទី​៦ ខែសីហា ទឹក​មាន​​កម្ពស់ ១០,៥៥ ម៉ែត្រ គឺ​ស្រក​ចុះ ០,០៥ ម៉ែត្រ ធៀប​នឹង​ថ្ងៃទី​៥ ខែសីហា ខណៈដែល​កម្រិត​កម្ពស់​ប្រុង​ប្រយ័ត្ន ១០,៧០ ម៉ែត្រ​។ ក៏ប៉ុន្តែ​នៅ​ម៉ោង ២ រសៀល ថ្ងៃទី​៦ ខែសីហា ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង មាន​កម្ពស់ ១០,៥៦ ម៉ែត្រ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ​) បើ​ធៀប​នឹង​កម្ពស់​ទឹក កាលពី​ព្រឹក​ថ្ងៃទី​៦ ខែសីហា គឺ​បាន​កើនឡើង​វិញ ០,០១ ម៉ែត្រ ។​ប៉ុន្តែ ទឹកនឹង​ចាប់​ស្រក​ចុះ​វិញ​នៅ​ថ្ងៃទី​៧ ខែសីហា ។​ ក្រសួង​ធនធានទឹក​ក៏បាន​ប្រកាសថា ទឹកទន្លេ​មេគង្គ នៅ​ខេត្តក្រចេះ ទន្លេមេគង្គ​-​កំពង់ចាម ទន្លេបាសាក់​-​ចតុ​មុខ ទន្លេមេគង្គ​-​អ្នក​លឿង ទន្លេបាសាក់​-​កោះ​ខែល ទន្លេសាប​-​ព្រែក​ក្តាម និង​បឹង​ទន្លេសាប​-​កំពង់ហ្លួង នៅ​ថ្ងៃទី​៦​សីហា ទឹក​បន្ត​ឡើង​បន្តិចបន្តួច ធៀប​នឹង​ថ្ងៃទី​៥ ខែសីហា ។​ ​ដោយឡែក​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ របស់​ក្រសួង​ធនធានទឹកនិង​ឧតុនិយម បាន​បង្ហាញ​​ថា គិត​ត្រឹម​ថ្ងៃទី​៦ ខែសីហា ទន្លេបាសាក់​-​កោះ​ខែល ក្នុង​ខេត្តកណ្តាល ទឹក​មាន​កម្ពស់ ៧,៥៩ ម៉ែត្រ លើស​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន​។ កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន នៅ​ទន្លេបាសាក់​-​កោះ​ខែល ត្រឹមតែ ៧,៥០ ម៉ែត្រ​។ ក្រសួង​ធនធានទឹក​ក៏បាន​ប្រកាស​ពី​ការ​ព្យាករ​កម្ពស់​ទឹក សម្រាប់​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៩ ខែសីហា គឺ​ទន្លេមេគង្គ​-​ស្ទឹងត្រែង ទន្លេមេគង្គ​-​ក្រចេះ រយៈពេល បី​ថ្ងៃ​ទៀត​នេះ ទឹកនឹង​បន្ត​ស្រក​ចុះ​។ រីឯ​ទន្លេមេគង្គ​-​កំពង់ចាម ទឹកនឹង​ស្រ​កនៅ​ថ្ងៃទី​៨ និង​ថ្ងៃទី​៩ ខែសីហា​។ ដោយឡែក ទន្លេបាសាក់​-​ចតុមុខ ទន្លេមេគង្គ​-​អ្នក​លឿង ទន្លេបាសាក់​-​កោះ​ខែល ទឹក​បន្ត​ឡើង នៅ​ថ្ងៃទី​៧-៨ ខែសីហា ហើយ​នៅ​ថ្ងៃទី​៩ ខែសីហា ទើប​ទឹក​នៅ​ស្ថានីយ​ជលសា​ស្ត្រ​ទាំងបី​កន្លែង​នេះ ស្រក​ចុះ​វិញ​។ ជាមួយគ្នា​នោះ ទឹកទន្លេ​សាប​-​ព្រែក​ក្តាម រយៈពេល​បី​ថ្ងៃ​បន្តទៀត នៅ​ថ្ងៃទី​០៧-០៩ ខែសីហា ឆ្នាំ​២០១៨ ទឹក​នៅ​ព្រែក​ក្តាម បន្ត​កើនឡើង​ទៀត​។​ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ប្រកាស​បន្ថែមថា ទឹកជំនន់​នៅ​ខេត្តស្ទឹងត្រែង នឹង​ស្រក​ផុត​ទាំងស្រុង នៅ​ថ្ងៃទី​៧ ខែសីហា​។ រីឯ​ទឹកជំនន់​នៅ​ខេត្តក្រចេះ នឹង​ស្រក​ផុត​ទាំងស្រុង នៅ​ថ្ងៃទី​៩ ខែសីហា​។ ដោយឡែក ទឹកជំនន់​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម នឹង​ស្រក​ផុត​ទាំងស្រុង នៅ​ថ្ងៃទី​១១ ខែសីហា​។ រីឯ​ទឹក​នៅ​ទន្លេ​មេគង្គ​ក្រោម ទន្លេបាសាក់ និង​ទន្លេសាប ទឹកនឹង​បន្ត​កើនឡើង​សន្សឹមៗ ( ប្រមាណ ២ ស​.​ម ក្នុង ១​ថ្ងៃ ) ប្រមាណ​មួយ​សប្តាហ៍​ទៀត​៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...