Tuesday, August 7, 2018

ការ​ស្ទុះ​ឡើង​នូវ​តម្រូវការ​តុក្កតា​សិច​កំពុង​គំរាម​ផ្តាច់ផ្តិល​ពូជសាសន៍​ជប៉ុន​

Credited: រស្មីកម្ពុជា: ​ខណៈដែល​អត្រាកំណើតរ​បស់​ជប៉ុន​បាន​ធ្លាក់ចុះ​ខ្លាំង​ស្របពេល​កំពុងមាន​វិបត្តិ​ការបង្ក​កំណើត​នោះ អ្នកឯកទេស​បាន​ចង្អុល​ទៅ​តុក្កតា​សិច​ថា​ជាការ​គំរាមកំហែង​ខ្លាំង​ចំពោះ​បញ្ហា​ថយចុះ​ចំនួន​ប្រជាជន​ដែល​កំពុង​កើតមាន​ស្រាប់ ដោយ​អ្នកខ្លះ​ថែមទាំង​និយាយថា តុក្កតា​សិច​អាច​នឹង​នាំទៅដល់​ការ​ផុត​ពូជ​ជនជាតិ​ជប៉ុន​។​ ​យោងតាម​ភាពយន្ត​ឯកសារ​របស់​ទូរទស្សន៍ RT ចំណងជើង​ថា “Substitutes” អ្នកឯកទេស​ខាង​ឧស្សាហកម្ម​បាន​និយាយថា តុក្កតា​សិច​ប្រហែល ២.០០០ គ្រឿង ដែលមាន​ម្រាមដៃ​អាច​តម្រែតម្រង់​បាន ក្បាល​អាច​ដោះចេញ​បាន និង ប្រដាប់ភេទ​អាច​កុម្ម៉ង់​បាន​តាមចិត្ត ត្រូវបាន​លក់​ជា​រៀងរាល់ឆ្នាំ​នៅ​ប្រទេស​ជប៉ុន​។ ដោយ​សន្មត​ថា​ការចំណាយ​ធ្លាក់ចុះ​ហើយ​កម្លាំង​ពលកម្ម​របស់​ជប៉ុន​នៅតែ​បន្ត​ធ្វើការ ១៤ ម៉ោង​ក្នុង​មួយថ្ងៃ តុក្កតា​សិច​រាប់ម៉ឺន​គ្រឿង​អាច​នឹង​លក់​នៅ​ជុំវិញ​ប្រទេស​កោះ​មួយ​នេះ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ទៀត​។ ប្រហែល​កុំ​អើតមើល​ក្នុង​ទូ​ខោអាវ​អី នៅពេល​ទៅលេង​ផ្ទះ​មិត្តភក្តិ​នៅ​ប្រទេស​ជប៉ុន​។​ ​សម្រាប់​អ្នកលក់​តុក្កតា​សិច​ម្នាក់​ឈ្មោះ ណូ​ប៊ូ​រូ តា​ណា​កា អត្ថប្រយោជន៍​នៃ​ការទិញ​តុក្កតា​សិច​តម្លៃ ៤២០.០០០ យ៉េន (៣.៧៥០ ដុល្លារ​) គឺ​ការ​មិនចេះ​មាន​អារម្មណ៍​ប្រកែប្រកាន់​។ វា​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​។ វា​មើលទៅ​ដូចជា​តុក្កតា​មួយ​ប៉ុន្តែ​អ្នកមាន​អារម្មណ៍​ថា​វា​ដូច​មានជីវិត​”​។ លោក​បាន​ប្រាប់ RT ថា “​នៅពេល​អ្នក​រួមភេទ​ជាមួយ​ប្រពន្ធ​របស់​អ្នក វា​អាចមាន​បញ្ហា​ខ្លះ​។ រួមភេទ​ជាមួយនឹង​តុក្កតា មិនមាន​បញ្ហា​នោះទេ​”​។​ ​សម្រាប់​លោក កា​ណា​កូ អា​ម៉ា​ណូ អ្នកជំនាញ​ផ្នែក​ប្រជាសាស្ត្រ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ NLI នៅ​ទីក្រុង​តូ​ក្យូ​បានឱ្យដឹងថា តុក្កតា​សិច​បង្ក​ការគំរាមកំហែង​ដល់​អនាគត​ប្រទេស​ជប៉ុន កន្លែង​ដែល​ប្រជាជន​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​ធ្លាក់ចុះ​ដល់​ទៅ ៣ ភាគ​ក្នុង​រយៈពេល ៣០ ឆ្នាំ​ខាងមុខ​។​ ​លោក​អា​ម៉ា​ណូ​បាន​និយាយថា “​បញ្ហា​ធំ​បំផុត​នៅក្នុង​ប្រទេស​ជប៉ុន​គឺ​ការធ្លាក់ចុះ​អត្រាកំណើត​និង​ចំនួន​ប្រជាជន​។ វា​ត្រូវបាន​គេ​ហៅថា​គ្រោះមហន្តរាយ​ជាតិ​។ ជនជាតិ​ជប៉ុន​កំពុង​ស្ថិតនៅ​ផ្លូវបំបែក ដោយ​ប្រឈម​នឹង​ការគំរាមកំហែង​នៃ​ការ​ផុត​ពូជ​។ យើង​ជា​ប្រភេទ​មនុស្ស​ដែល​ជិត​ផុត​ពូជ​”៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...