Monday, August 20, 2018

ដំណើរការ​ប្រឡង​បាក់​ឌុប​នៅ​កោះកុង គ្មាន​បាតុភាព​អវិជ្ជមាន​ណាមួយ​កើតមានឡើង​

Credited: រស្មីកម្ពុជា: កោះកុង​: គិត​ត្រឹម​ម៉ោង​១១​កន្លះ ទិដ្ឋភាព​នៃ​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ឆ្នាំ​២០១៨ នៅ​ទី​រួម​ខេត្តកោះកុង ប្រព្រឹត្ត​ទៅដោយ​ភាពល្អប្រសើរ គ្មាន​បញ្ហា​អវិជ្ជមាន​ណាមួយ​កើតមាន​នោះទេ​។ ​លោក សេង សុ​ទ្ឋី អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តកោះកុង បានអោយដឹងថា ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៨ នៅ​កោះកុង​មាន​ភាពប្រសើរ ទេ​។ ល្អប្រសើរ​ត្រង់​ថា ពុំមាន​ការ​បែក​វិញ្ញាសារ​ណាមួយ​ឡើយ អាកាសធាតុ​ក៏​ផ្តល់ អំណោយផល​ដល់ពេល​វេលា​ប្រឡង ត្បិត​មានការ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅមុន​ពេល​ក្តី​។ ​លោក សេង សុ​ទ្ធី បន្តថា រាល់​បេក្ខជន​ប្រឡង​ខ្លួនឯង​ផ្ទាល់​ហាក់បីដូចជា​យល់ដឹង​ច្រើន​ជាមុន​នឹង​អំពី​បទបញ្ជា​ប្រឡង ពោលគឺ​ខិតខំ​លំ​ហាត់​លើ​សន្លឹក​កិច្ច​ដោយ​ស្ងាត់ស្ងៀម​រៀងៗ​ខ្លួន មិន​ប្រព្រឹត្ត​ឆ្គង​ខុស​អ្វី​គួរឱ្យ​ចាប់អារម្មណ៍​ទេ​។ ​ចំណែកឯ​ការការពារ​ក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ទាំង​ក្នុង និង​ក្រៅ​មណ្ឌល​ប្រឡង មន្ត្រី​កងរាជអាវុធហត្ថ​គ្រប់គ្រង ស្ថានការណ៍​បានល្អ​មែនទែន​។ ​អនុប្រធាន​មន្ទីរអប់រំ​កោះកុង លើក​ឡើ​​ង​ដែរ​ថា ទន្ទឹម​នោះ នៅ​ចុង​ម៉ោង​ប្រឡង​វិញ្ញាសារ​ជីវវិទ្យា មាន​បេ​ក្ខ​ជ​នារី​ម្នាក់ បន្ទប់​លេខ​១១ មកពី​ស្រុក​ស្រែអំបិល ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​កោះកុង បាន​អា​ការៈមិន​ស្រួលខ្លួន ត្រូវបាន​ក្រុមគ្រូពេទ្យ​នាំមក​សង្គ្រោះបន្ទាន់​នៅលើ​ឡាន​ត្រៀម​រួចជាស្រេច​។ ​តែ​ទោះយ៉ាងណា អា​ការៈមិន​ស្រួលខ្លួន​របស់​បេ​ក្ខ​នារី​ប្រឡង​នេះ ពុំមាន​ស្ថានភាព​ធ្ងន់ធ្ងរ​អ្វី​ទេ​។ ពីព្រោះ​ក្រុមគ្រូពេទ្យ​បាន សង្គ្រោះ​ភ្លាមៗ​ហើយ​ដែរ​។ ដូច្នេះ​នាង​អាចមក​ប្រឡង​នៅ​រសៀល​នេះ​បាន​ធម្មតា​គ្មាន​ក្តីបារម្ភ​ទេ​។ ​ពាក់​ព័​ន្ឋ​នឹង​ការប្រឡង​បាក់​ឌុប​នេះដែរ លោក យន្ត វិចិត្រ អ្នកស្រី ម៉េង ស្រ៊ាង អាណាព្យាបាល​សិស្ស​ដែល​រង់ចាំ​កូនៗ​ពួកគាត់​ចេញពី​មណ្ឌល​ប្រឡង អះអាង​កូន​របស់​ពួកគាត់​បាន​ខិត​ខំរៀន​ខ្លាំង​តាំងពី​ដើមឆ្នាំ មកទល់​ថ្ងៃ​ប្រឡង​បញ្ចប់​ការសិក្សា​នៅពេលនេះ​។ ដូច្នេះ ពួកគាត់​រំពឹងថា កូន​គាត់​ទទួល​ជ័យលាភី​តាម​អ្វីដែល​ពួកគេ​ប្រឹងប្រែង​។​ ​បើតាម​អាណាព្យាបាល​សិស្ស​ដដែល ក៏​គាំ​អំពី​កែទម្រង់​ប្រ​ព័​ន្ឋ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ទៀតផង​។ ព្រោះ​ដើម្បី​គុណភាព​អប់រំ​សិក្សា​នៅ​ប្រទេស​កម្ពុជា ពិសេស​រក​អ្នក​ដែលមាន​ចំណេះដឹង​ពិតប្រាកដ​។​ ​សម្រាប់​យុវតី សេង ហៀ​ង និង​យុវជន សន ដា​រ៉ា សិស្ស​បេក្ខជន​ប្រឡង ថ្លែង​ក្រោយ​ដើរ​ចេញពី​មណ្ឌល​ប្រឡង​ថា ឆ្នាំនេះ​វិញ្ញាសារ​អាចធ្វើ​បាន​រួចរាល់​៤០​ទៅ ៥០​ភាគរយ មិន​លំបាក​ដូច​កាល​ចេញ​វិញ្ញាសារ​ឆ្នាំមុនៗ​ឡើយ​។ បរិយាកាស​ក្នុង​បន្ទប់​ប្រឡង​ក៏​គ្មាន​នរណា​អាច​មើល​លួច​ចម្លង​គ្នា ឬ​ដើរ​ចេញពី​តុ​ទៅ​តុ​មួយទៀត​ដែរ គឺ​អនុរក្ស​តឹងរឹង​ណាស់​៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...