Monday, August 20, 2018

កុល ដាវី ត្រូវប៉ាន់​ខ្លាំង​ព្រោះ​តែមាន​ភាព​សិច​ស៊ី​ពី​កំណើត

Credited: រស្មីកម្ពុជា: ភ្នំពេញ​: ជា​តារា​សម្តែង​ចាស់វស្សា កញ្ញា កុល ដាវី នៅតែ​ត្រូវប៉ាន់​ជាមួយនឹង​ការងារ​សិល្បៈ​ដែល​នាង​ទទួល​បានជា​ហូរហែរ ប៉ុន្តែ​អ្វីដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះ នាង​បានធ្វើអោយ​អ្នក​ធ្លាប់​ផ្តល់​ការងារ​អោយ​នាង​ទទួលបាន​ទំនុកចិត្ត​នូវ​ការរក្សារ​ពេលវេលា នឹង​ភាពប៉ិនប្រសព្វ​របស់​នា​ង ជាពិសេស​ទេពកោសល្យ​ធម្មជាតិ​តែម្តង​។​ ​ទស្សនិកជន​បាន​ស្គាល់​តារា​សម្តែង នាង កុល ដាវី តាមរយៈ​ការសម្តែង​បែប​សិច​ស៊ី​ដែលជា​ភាព​ទាក់ទាញ​ដំបូង​គេ​របស់​នាង តែដោយសារ​តែ​ភាព​សិច​ស៊ី​នេះ ហើយ​បានធ្វើ​ឲ្យ​នាង​អាច​រក្សា​តំណែង​ជា​អ្នកតំណាង​ផលិតផល របស់​ក្រុមហ៊ុន​លក់​គ្រឿងសំណង់ ហ៊ួ​ត ជា​ដែលជា​កន្លែង​ផ្គត់ផ្គង់​សំភារៈ​សំណង់ ដែលមាន​គុណភាព​ខ្ពស់​រហូតដល់​ជាង​១០​ឆ្នាំ​។​ ​ថ្លែងប្រាប់​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៨ សីហា ២០១៨ កុល ដាវី ថា កត្តា​ដែល​ធ្វើ​ឲ្យ​ខ្លួន អាច​ឈរ​បាន​យ៉ាងរឹងមាំ​ក្នុងនាម​ជា​អ្នកតំណាង​ឲ្យ​ផលិតផល​គ្រឿងសំណង់​ជាង​១០​ឆ្នាំ​មកនេះ តួអង្គ ក្នុង​រឿង “​ផ្កាថ្ម​” ប្រាប់ថា​ដោយសារ​ទម្រង់​មុខ​ភាព​សិច​ស៊ី ថត​ទៅ​មិន​ឆ្គង គួរ​ឲ្យ​ទាក់ទាញ​។​ ​កុល ដាវី ថា គន្លឹះ​ក្នុងនាម​ជា​អ្នកតំណាង​ផលិតផល​បានយូរ​ឆ្នាំ គឺ​ការ​កាច់​ស្ទីល​ថត​ធ្វើយ៉ាងណា​ឲ្យ​មើលទៅ​ធម្មជាតិ ហើយ​ការ​រៀបចំខ្លួន​ឲ្យ​បាន​សមរម្យ មាន​ភាពថ្លៃថ្នូរ ព្រមទាំង​ការទាក់ទាញ នោះ​នឹង​ជោគជ័យ​ជាមិនខាន​។ កញ្ញា​បន្ថែមថា នាង​មានការ​ភ្ញាក់ផ្អើល និង​មិន​នឹកស្មាន ដែល​ម្ចាស់​ក្រុមហ៊ុន​ផលិតផល​ម៉ាក MC សម្រេច​មិន​ប្ដូរ​អ្នកតំណាង ឲ្យ​កញ្ញា​ឈរឈ្មោះ​ឲ្យ​ក្រុមហ៊ុន​នេះ បានយូរ​ឆ្នាំ​បែបនេះ​។​ ​ងាក​មក​ចំណង​ស្នេហ៍​ជាមួយ​តារាចម្រៀង សុខ រក្សា វិញ ពួកគេ​បានសម្រេច​ថា នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​នា​ឆ្នាំ​២០១៩ ខាងមុខ​នេះហើយ ព្រោះ​មួយរយៈ​នេះ​នាង និង​គូរ​ស្នេហ៍​កំពុងតែ​មមាញឹក​រាងខ្លួន​ដូច្នេះ​មិនទាន់​គិតគូ​ទេ​។ តែ​នាង​បញ្ជាក់ថា គូស្នេហ៍​នាង ជា​មនុ​ស្សមានភាព​រ៉ូ​មែន​ទិ​ក ដែល​អាចអោយ​នាង​ចិញ្ចឹមចិត្ត​ស្រលាញ់​មិនអាច​ដក​បាន ទាំងនោះ​ហើយ​ជា​មូល​ហេតុដែល​នាំ​នាង​ និង​គូរ​ស្នេហ៍​យល់ចិត្ត​គ្នា​រហូតមក​ដល់ពេលនេះ​៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...