Monday, August 20, 2018

ឪពុកម្តាយ​ជាច្រើន​មក​អង្គុយចាំ​ផ្តល់​កម្លាំងចិត្ត​ដល់​កូន​ប្រឡង​បាក់​ឌុប​នៅក្រៅ​សាលារៀន​

Credited: រស្មីកម្ពុជា: ភ្នំពេញ​: ឪពុកម្ដាយ​និង អាណាព្យាបាល​របស់​សិស្ស​មួយចំនួន បានមក​លើកទឹកចិត្ត​កូន នៅមុខ​មណ្ឌល​ប្រឡង ដោយមាន​ខ្លះ​ឈរ ខ្លះ​អង្គុយ​នៅក្បែរ​របង​មណ្ឌល​ប្រឡង​។​ នា​ព្រឹក​ថ្ងៃទី​២០​ ខែសីហា​ ឆ្នាំ​២០១៨​នេះ ​ឪពុកម្តាយ​មួយចំនួន​បាន​ប្រាប់​រស្មី​កម្ពុជា​ថា ពួកគាត់ សុខចិត្ត​ខាត​ពេលវេលា ធ្វើ​ការងារ រកស៊ី ដើម្បី​បានមក​លើក​ទឹក​កូន​និង​ចៅ​ក្នុងពេល​ប្រឡង​។​ ​អ្នកស្រី​ចាន់​ស៊ីថា​ដែល​កំពុង​ឈរ​នៅ​ខាងក្រៅ​របង​មណ្ឌល​ព្រះ​ស៊ី​សុ​វ​ត្តិ​បាន​លើកឡើងថា គាត់​មកពី​តាម​បណ្តា​ខេត្ត​មកដល់​រាជធានី​ភ្នំពេញ​នេះ​គឺ​ដើម្បី​លើកទឹកចិត្ត​កូនស្រី​របស់គាត់​កំពុង​ប្រឡង​។​ ​ស្ត្រី​វ័យ​ចំណាស់​អាយុ​៤៣​ឆ្នាំ​រូបនេះ​បាន​ប្រាប់​បន្ថែមថា “​បើ​យើង​ជា​ឪពុកម្តាយ​នៅ​ខាងក្រៅ​អញ្ចឹង​កូន​ដឹង​វា​នឹងមាន​កម្លាំងចិត្ត មិនសូវ​ខ្លាច​គេ ហើយ​អាចធ្វើ​វិញ្ញាសារ​បានល្អ​”​។​ ​លើកឡើង​ដូចគ្នានេះ​លោក ឌុល​វ​ឌ្ឍា​នា​បាន​ប្រាប់​ឱ្យដឹងថា​គាត់​សុខ​ចំណាយ​ពេលវេលា​២​ថ្ងៃ មិន​ទៅធ្វើ​ការ​រាជការ​ទេ ដើម្បី​ឈរ​លើកទឹកចិត្ត​កូន​នៅ​ខាងក្រៅ​របង​សាលា​។ ការធ្វើ​បែបនេះ ដើម្បីឱ្យ​កូន​មាន​ទឹកចិត្ត​និង​អាចធ្វើឱ្យ​ការប្រឡង​បាន​លទ្ធផល​ល្អ​។ លោក​បាន​បន្ត​ឱ្យដឹងថា “​បើតាម​ចិត្តសាស្ត្រ​និង​ក្តី​ស្រឡាញ់​របស់​កូន​លើ​ឪពុកម្តាយ រួមទាំង​កូនៗ​ធ្លាប់​ការពឹង​ផ្អែកលើ​ឪពុកម្តាយ​ឃើញថា ការ​មក​រង់ចាំ​លើកទឹកចិត្ត​នេះ គឺជា​ការជួយ​លើកទឹកចិត្ត​យ៉ាងខ្លាំង​ដល់​កូនៗ​។ បើទោះបី​ជាប់​ធ្លាក់​យើង​ត្រូវតែ​ផ្តល់នូវ​ថ្ងៃ​ពិសេស​នេះ​ដល់​ពួកគេ​ដែរ​”​។​ ​ជាមួយ​ការលើកឡើង​បែបនេះ ក្រុម​ឪពុកម្តាយ​និង​អាណាព្យាបាល​តាម​សាលារៀន​ក៏​គាំទ្រ​នូវ​ការ​កំណែទម្រង់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ពាក្យស្លោក «​អ្នកចេះ គឺជា​ប់​» គឺ តម្រូវឱ្យ​បេក្ខជន​ធ្វើ​ទៅតាម​សមត្ថភាព​ផ្ទាល់ខ្លួន និង​មិន​អនុញ្ញាតឱ្យ​បេក្ខជន​លួច​ចម្លង​គ្នា ឬ​ចម្លង​សំណៅ​ឯកសារ​ផ្សេងៗ​ឡើយ​។ ពួកគាត់​ថា កំណែទម្រង់​នេះ​នឹង​ជួយ​ឱ្យ​សិស្ស​មាន​សមត្ថភាព​កាន់តែ​ល្អប្រសើរ​ជាង​មុន និង​ពិសេស​ជា​ធនធានមនុស្ស​ដ៏​ល្អ​នៅ​ថ្ងៃ​ខាងមុខ​ដល់​ក្រុមគ្រួសារ និង​ប្រទេសជាតិ​ថែមទៀត​៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...