នៅក្នុងទំព័រហ្វេសប៊ុកចៅចាក់ស្មុក នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានបង្ហោះផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា «តោះ! មកមើលមុខក្រុមជនបំផ្លាញកម្ពុជា» ដោយបានបញ្ជាក់ថា ស្របពេលដែលកម្ពុជាទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍន៍ដូចសព្វថ្ងៃ ក៏នៅមានក្រុមជនមួយចំនួនតូចដែលកំពុងតែព្យាយាមអូសទាញកម្ពុជាធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្រ្គាមជាថ្មីតាមរយៈចលនាបដិវត្តន៍ពណ៌ ប៉ុន្តែជាភ័ព្វសំណាងសម្រាប់កម្ពុជាដែលចលនាបដិវត្តន៍ពណ៌នេះត្រូវទទួលបរាជ័យនៅកម្ពុជា។
ហ្វេសប៊ុកចៅចាក់ស្មុក បានបន្តថា កម្ពុជាបានទទួលរងនូវការយាយីពីបរទេស និងក្រុមជនជាតិខ្មែរមួយចំនួនតូចដែលបានក្បត់ឧត្តមគតិជាតិ ក្បត់ប្រជាជននិងក្បត់មាតុភូមិដោយចង់ផ្លាស់ប្តូររបបដឹកនាំតាមបែបមិនប្រជាធិបតឹយ្យតាមរយៈផែនការទុច្ចរិតបដិវត្តន៍ពណ៌។ ពួកគេបានព្យាយាមបំផ្លាញសន្តិភាព ស្ថិរភាពជាតិ ការអភិវឌ្ឍ និងប្រជាធិបតេយ្យនៅកម្ពុជា ទាញប្រទេសដែលទើបនឹងមានសន្តិភាពពេញលេញ ការឯកភាពជាតិ និងឯកភាពទឹកដីក្នុងរយៈពេល ២០ ឆ្នាំនេះចូលក្នុងភ្នក់ភ្លើងសង្គ្រាម និងចលាចលសារជាថ្មីទៀត។
ចៅចាក់ស្មុក បានបញ្ជាក់បន្ថែមថា ដើម្បីមហិច្ឆតាអំណាចដ៏លីលា និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយ ពួកគេ មិនខ្វល់នឹងការបំផ្លាញជាតិឡើយ និងក៏មិនបានគិតពីសុខទុក្ខ ស្ថិរភាពជាតិឡើយ។ ពួកគេបានរៀបចំផែនការទុច្ចរិត និង អនុវត្តជាលក្ខណៈប្រព័ន្ធបំផ្លាញកម្ពុជាក្រោមលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែផែនការទុច្ចរិតបដិវត្តន៍ពណ៌ត្រូវបានបំផ្លាញចោល ហើយអង្គការចាត់តាំងផ្នែកនយោបាយនៃបដិវត្តន៍ពណ៌ត្រូវបានរំលាយចោល មេខ្លោង ត្រូវបានជាប់ខ្លួន ហើយមេគំនិត និងជនសមគំនិតមួយចំនួន បានរត់ចោលស្រុក។ នេះជាលើលទី១ ដែលផែនកសរបដិវត្តន៍ពណ៌ត្រូវបានកម្ទេចដោយជោគជ័យ ហើយអ្នកប្រវត្តិសាស្ត្រក៏ចាប់ផ្តើមសរសេរប្រវត្តិបរាជ័យលើកទី១ នៃបដិវត្តន៍ពណ៌ផងដែរ។
ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃបដិវត្តន៍ពណ៌ និងក្រុមជនក្បត់ជាតិ យើងទាំងអស់គ្នានឹងទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍ!!!!
0 comments