Sunday, July 8, 2018

ព្រះមហាក្សត្រ នឹង​យាង​ចូលរួម​ពិធី “​រុក្ខទិវា​” នៅ​ខេត្តកំពត នា​ថ្ងៃស្អែក​

Credited: រស្មីកម្ពុជា: ភ្នំពេញៈ​ប្រសិនជា​ពុំមាន​អ្វី​ប្រែប្រួល​ទេ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​យាង​ចូលរួម​ក្នុង​ពិធី “​រុក្ខទិវា​” ថ្ងៃ​៩​កក្កដា នៅ​ភូមិ​ព្រៃ​ក​អំបិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ​ខេត្តកំពត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ចម្ងាយ​ប្រមាណ ១៨ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពត​។ ​គោលបំណង​សំខាន់​នៃ​ពិធី​រុក្ខទិវា​គឺ​ដើម្បី​បំផុសស្មារតី​ចូលរួម​ស្តារ​និង​ដាំ​ឈើ​ឡើងវិញ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សោភ័ណភាព​ទេសភាព​ធម្មជាតិ​បរិស្ថាន​រក្សា​និយតភាព​ប្រភពទឹក​និង​ចូលរួម​កាត់បន្ថយ​ការឡើង​កម្តៅ​នៃ​ភពផែនដី ការបង្ក​ភាព​រហោស្ថាន ឬ​ឱនភាព​ដី និង​ការប្រែប្រួល អាកាសធាតុ​ជាដើម​។​ ​តាម​កម្មវិធី​ដែល​បានគ្រោង​ទុក ពិធី “​រុក្ខទិវា​” ថ្ងៃ​៩​កក្កដា នឹង​ប្រារព្ធ​ឡើង នៅ​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា នៅ​ភូមិ​ព្រៃ​ក​អំបិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត​។​ ​សូម​រម្លឹកថា​ជា​រៀងរាល់ឆ្នាំ​កម្ពុជា​តែងតែ​រៀបចំ​ពិធី​រុក្ខទិវា​ថ្ងៃ​៩​កក្កដា​ក្រោម​ព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​ដែល​ព្រះអង្គ​បានបង្ហាញ​ពី​ការយក​ព្រះទ័យ​ទុកដាក់​ខ្ពស់​ក្នុងការ​ចូលរួមចំណែក​យ៉ាង​ប្រពៃ​ក្នុង​ការជួយ​ពង្រឹងស្មារតី​ម្ចាស់ការ​ទទួលខុសត្រូវ​លើ​ជោគវាសនា​អនាគត​នៃ​ការ​គ្រប់​ធនធានធម្មជាតិ​បានល្អ​ប្រសើរ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​ ​លើសពីនេះ​ទៀត​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ក៏ដូចជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត រួមទាំង​រដ្ឋបាល​រាជធានី​ខេត្ត​ក៏បាន​បំផុស​ចលនា​ប្រជាជន​ដើម្បី​ចូលរួម​ដាំ​ដើមឈើ​ក្នុង​គោលបំណង​បង្កើន​គម្រប​ព្រៃឈើ​ឱ្យបាន​ល្អប្រសើរ​ដែលជា​សារប្រយោជន៍​ដ៏​សម្បូរបែប​ដល់​សង្គមជាតិ​ទាំងមូល ហើយ​ក្នុងនោះ​ក៏មាន​ការចូលរួម​ដាំ​ឈើ​ជា​ដៃគូរ​ជាមួយ​វិស័យ​ឯកជន​ផងដែរ​។ ​រុក្ខទិវា​៩​កក្កដា​កាលពី​ឆ្នាំ​២០១៧​ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ស្រុក​អង្គស្នួល​ខេត្តកណ្ដាល​ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅក្នុង​ពិធីបុណ្យ​រុក្ខទិវា ថ្ងៃ​៩​កក្កដា ឆ្នាំ​២០១៧ កូនឈើ​ក្រញូង ធ្នង់ និង​គីនីន ចំនួន ៨៨៣០ ដើម ត្រូវបាន​ដាំ នៅលើ​ផ្ទៃដី​ចំនួន ១០ ហិកតា ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល​៕​
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...