Sunday, July 8, 2018

ក្មេង​ជាប់​ក្នុង​ល្អាង​ភ្នំ​៦​នាក់​ដំបូង​ត្រូវបាន​នាំ​ចេញមកក្រៅ​

Credited: រស្មីកម្ពុជា: យ៉ាងហោចណាស់ ក្មេងប្រុស ៦ នាក់ នៃ ក្រុម បាត់ ទាត់ សាលា ថៃ មួយ ត្រូវបាន ជួយសង្គ្រោះ ពី ល្អាង ភ្នំ ដែល ជន់ លិច ក្រោយពី ជាប់ នៅ ទីនោះ អស់ ពេល ២ សប្តាហ៍ , នេះ បើតាម សមាជិក ម្នាក់ នៃ ក្រុម ជួយ សង្គ្រោះបាន ទម្លាយ ប្រាប់ កាលពី ថ្ងៃអាទិត្យ ។ តែទាហានជើងទឹកថៃដែលចូលរួមក្នុងការងារជួយសង្រ្គោះនេះ និយាយ ថាសមាជិកក្រុមបាល់ទាត់វ័យក្មេងនេះ៤នាក់ត្រូវបាននាំចេញ។ ពួក អ្នក មុជទឹក មាន ទាំង ថៃ និង បរទេស បាន ចូលក្នុង ល្អាង ថាំ លួង នៅ ម៉ោង ១០ ព្រឹក ថ្ងៃអាទិត្យ ដើម្បី ចាប់ផ្តើម បេសកកម្ម សង្គ្រោះ ដ៏ គ្រោះថ្នាក់ ក្នុង ការនាំ ក្មេងប្រុស ១២ នាក់ និង គ្រូ របស់គេ ម្នាក់ ។ ពួកគេ បានជា ប់ នៅក្រោម ដី ចាប់តាំងពី ថ្ងៃ ២៣ មិថុនា មក ។ មុននេះ ពួក មន្ត្រី បាន និយាយថា លឿន បំផុត ពេលដែល អ្នក នៅរ ស់ ដំបូង អាច ចេញពី រូង គឺ នៅ ម៉ោង ៩ យប់ តែ ប្រព័ន្ធ ផ្សព្វផ្សាយ ក្នុងស្រុក បាន រាយការណ៍ ថា ក្មេង ដំបូង បាន ចេញពី ល្អាង ភ្នំ នៅ ម៉ោង ៥:៣៧ ល្ងាច និង ទី ពីរ នៅ ម៉ោង ៥:៥០ ល្ងាច ។ យោងតាម ប្រភពព័ត៌មាន ក្មេង ដែល ចេញពី រូង ដំបូង ឈ្មោះ មង្គល ប៊ូ ន ពៀម អាយុ ១៣ ឆ្នាំ ។ ឈ្មោះ ក្មេង ដទៃទៀត មិនត្រូវ បាន គេ បញ្ចេញ អោយដឹង ទេ ។ អ្នកកាសែត នៅ បាងកក ម្នាក់ បាន សរសេ រ បង្ហោះ ថា គ្រូពេទ្យ អូស្ត្រាលី ម្នាក់ ដែល បាន ស្ថិតនៅក្នុង ល្អាង ជាមួយ ក្មេងៗ បានសំរេច នាំ ក្មេង ដែល កម្លាំង ខ្សោយ ជាងគេ ចេញ មុន ដោយសារ ស្ថានភាព នៅក្នុង ល្អាង ល្អ នៅពេល ថ្ងៃ ។ កាសែត បាងកក ប៉ុស្តិ៍ បាន រាយការណ៍ ថា ក្មេងៗ និង គ្រូ ម្នាក់ របស់គេ នឹង ទទួល ការព្យាបាល វេជ្ជសាស្ត្រ នៅ មន្ទីរពេទ្យ Chiangrai Prachanukroh រយៈពេល ២៤ ម៉ោង ក្រោយ ត្រូវបាន សង្គ្រោះ ចេញពី រូង ។ គ្រួសារ របស់គេ នឹងមិន ត្រូវ អនុញ្ញាតអោយ ចូល មើល ពួកគេ ទេ នៅ ២៤ ម៉ោង ដំបូង នេះ ។ ការ ចូលមក សួរសុខទុក្ខ ពី សំណាក់ គ្រួសារ អាច ត្រូវ បានអនុញ្ញាត ក្រោយ ការពិនិត្យ សុខភាព បាន រួចរាល់ ក្នុង រយៈពេល ៤៨ ម៉ោង ។ មន្ត្រី សុខាភិបាល ខេត្ត ឈៀង រ៉ៃ ម្នាក់ បាន និយាយថា ក្មេងៗ និង គ្រូ របស់គេ អាច ចេញពី ពេទ្យ ទៅផ្ទះ ក្នុង រង្វង់ ៥ ថ្ងៃក្រោយ ការពិនិត្យ ព្យាបាល ។ សូមបញ្ជាក់ថា អ្នក មុជទឹក អន្តរជាតិ ១៣ នាក់ និង ថៃ ៥ នាក់ កំពុងធ្វើការ ប្រណាំង នឹង ពេលវេលា ដើម្បី នាំ ក្មេង បាល់ទាត់ ទាំងនេះ និង គ្រូ របស់គេ ចេញមកក្រៅ ដោយសារ បណ្តាញ រូងភ្នំ តូចចង្អៀត និង មានទឹក លិច ជា ច្រើ កន្លែង ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...