Tuesday, June 19, 2018

គ.ជ.ប ចេញសេចក្ដីថ្លែងការណ៍ ឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់លោកស្រី Rhona Smith

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ បានចេញសេចក្ដីថ្លែងការណ៍ ឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់លោកស្រី Rhona Smith ថា គ.ជ.ប ពិតជាមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះក្រុមអ្នកជំនាញសិទ្ធិមនុស្ស UN ជាពិសេសលោកស្រី Rhona Smith ដែលបានចេញសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅ ដោយគ្មានមូលដ្ឋាន និងមិនបានសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅពី គ.ជ.ប មុននឹងវាយតម្លៃទៅលើក្រមសីលធម៌អ្នកសារព័ត៌មាន របស់ គ.ជ.ប ដោយលើកឡើងថា “ហាមប្រាមអ្នកសារព័ត៌មាន មិនឱ្យចុះផ្សាយព័ត៌មានដែលអាចនាំឱ្យមានការភាន់ច្រឡំ និងបាត់បង់ទំនុកចិត្តក្នុងការបោះឆ្នោត”។ ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍របស់ គ.ជ.ប៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...