អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត បានបង្ហោះសារក្នុងបណ្តាញទំនាក់ទំនងសង្គម នាថ្ងៃទី១៩ ខែមិថុនា ឆ្នំា២០១៨នេះ ដោយបានលើកឡើងថា
ប្រទេសជប៉ុនបានរក្សាគោលជំហររបស់ខ្លួន៧ចំណុចសំខាន់ៗលើប្រទេសកម្ពុជា។
លោក សុខ ឥសាន្ត បន្តថា គោលជំហរទំាង៧ចំណុចនោះរួមមាន៖
ទី១- ប្រទេសជប៉ុនគោរពឯករាជ្យ និងអធិបតេយ្យភាព បណ្តាប្រទេសលើសកលលោក រួមទាំព្រះរាជាណាចក្រកម្ពុជាផងដែរ ។
ទី២- ប្រទេសជប៉ុន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង បណ្តាប្រទេសដទៃទេ រួមទាំងប្រទេសកម្ពុជាផង។
ទី៣- ប្រទេសជប៉ុននៅតែគាំទ្រការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលសម្តែងចេញពីឆន្ទៈពិតប្រាកដរបស់ប្រជាជនកម្ពុជា។ ហេតុនេះហើយ បានជាជប៉ុននៅតែបន្តផ្តល់ជំនួយមកកម្ពុជា រួមទាំងជំនួយឲ្យ គ.ជ.ប ផងដែរ។
ទី៤- ប្រទេសជប៉ុន មិនទោរទន់ទៅតាមការគៀងគរ អូសទាញពីមជ្ឈដ្ឋានខាងក្រៅណាទ្បើយ ដើម្បីឲ្យជប៉ុន ងាកចេញពីសិទ្ធិស្វ័យសម្រេចរបស់ខ្លួនជាដាច់ខាត។
ទី៥- ប្រទេសជប៉ុន មិនឆាឆៅចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាឡើយ។
ទី៦- ប្រទេសជប៉ុន មិនលូកដៃអន្តរាគមន៍ ដើម្បីជួយអតីតបក្សប្រឆាំងនៅកម្ពុជា ដែលបានរំលោភច្បាប់ធ្ងន់ធ្ងរទ្បើយ។ ជប៉ុនទុកឲ្យអតីតបក្សប្រឆាំងនេះ ទទួលខុសត្រូវចំពោះមុខច្បាប់តាមទង្វើរបស់ខ្លួន។
ទី៧- ជប៉ុនមិនអើពើចំពោះបាតុកម្មអនាធិបតេយ្យ ទាមទារឲ្យជប៉ុនធ្វើនេះ ធ្វើនោះតាមខ្លួនទ្បើយ។
គួរបញ្ជាក់ថា ការលើកទ្បើងដូចនេះ ធ្វើទ្បើងបន្ទាប់ពីក្រុមអតីតគណបក្សប្រឆំាងដែល តែងតែព្យាយាមរកកិច្ចអន្តរាគមន៍ ពីសហគមន៍អន្តរជាតិ ដើម្បីដាក់សម្ពាធមកកាន់ប្រទេសកម្ពុជា។ លោក សុខ ឥសាន្ត បានបន្តថា ទណ្ឌិត សម រង្ស៊ី មេឧទ្ទាមប្រឆាំងក្រៅច្បាប់តែងតែទទូចឱ្យប្រទេសជប៉ុនដាក់សម្ពាធ មកលើប្រទេសកម្ពុជាផងដែរ តែការទាមទារនោះនៅតែបរាជ័យ ព្រោះជប៉ុនបានបង្ហាញគោលជំហររបស់ខ្លួនម្តងហើយម្តងទៀតថា ខ្លួននឹងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជានោះទ្បើយ ពោលជប៉ុនគោរពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា៕
0 comments