Wednesday, May 23, 2018

Liverpool និង Real Madrid មាន​គីឡូ​អ្វីខ្លះ​គាស់​មក​វគ្គ​ផ្តាច់ព្រ័ត្រ Champions League?

Credited: រស្មីកម្ពុជា Liverpool នឹងត្រូវ​ប្រឈម​ជាមួយ Real Madrid ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ថ្ងៃ​សៅរ៍​ខាងមុខ​នេះហើយ​។ តើ​ក្រុម​ទាំង ២ មាន​គូ​ឡូ​អ្វីខ្លះ​គាស់​មក​ប៉ះគ្នា​? ១. សា​ឡាស ឬ រ៉ូ​ណា​ល់​ដូ​? ​ច្បាស់​ណាស់ គ្រូបង្វឹក​ទាំង ២ នឹងត្រូវ​អ្នកកាសែត​សួរថា តើ​កីឡាករ​មួយណា​ល្អ​ជាង​។ គ្រូបង្វឹក​ហង្ស​ក្រហម លោក ជួ​ហ្គិ​ន ក្លប់ បដិសេធ​មិន​ឆ្លើយ​សំណួរ​នេះ​ទេ ដើម្បី​បញ្ចៀស​ការចុះផ្សាយ​ព័ត៌មាន​ឥតប្រយោជន៍ ប៉ុន្តែ​គ្រូបង្វឹក​អធិរាជ​ស លោក ហ្សេ​នី​ឌី​ន ហ្ស៊ី​ដាន់ មិនមាន​បញ្ហា​នោះឡើយ​ក្នុងការ​ជ្រើស​រើសយក​រ៉ូ​ណា​ល់​ដូ​។ សា​ឡាស ធ្វើបាន​ល្អ​នៅ​អឺរ៉ុប​ឆ្នាំនេះ ដោយ​ស៊ុត​បាន​សរុប ៤៤ គ្រាប់ និង​ទើប​ឈ្នះ​ពានរង្វាន​ស្បែកជើង​មាស​ក្របខ័ណ្ឌ Premier Leauge​។ រ៉ូ​ណា​ល់​ដូ ជា​អ្នក​ស៊ុត​ច្រើនជាងគេ​ក្នុង CL ឆ្នាំនេះ ជាមួយ​គ្រាប់​ស៊ុត ១៥ គ្រាប់​ហើយ ប៉ុន្តែ​នៅ​អាយុ ៣៣ និង​អាយុ​បង​សា​ឡាស ដល់​ទៅ ៧ ឆ្នាំ រូបគេ​ពុំមាន​កម្លាំង​ពេញ​ដូច​កាលពី​ប៉ុន្មាន​រដូវ​កាល​មុន​នោះទេ​។ ចំណុច​ខុសគ្នា​គឺថា Real Madrid ជោគជ័យ​ទៅបាន​គឺ​ពឹង​លើ​រ៉ូ​ណា​ល់​ដូ ចំណែក​សា​ឡាស​ជោគជ័យ​ដោយសារ​ក្រុម​ទាំងមូល​ជា​អ្នក​ជួយ​ជ្រោមជ្រែង​។​ ២. អ្នក​ស៊ុត​បញ្ចូល​ទី គឺ ល្អ​ដូចគ្នា​ Liverpool ជា​ក្រុម​ស៊ុត​ចូល​ច្រើនជាងគេ​ក្នុង CL ឆ្នាំនេះ ជាមួយ​គ្រាប់​បាល់​សរុប ៤០ គ្រាប់ (​នេះ​មិន​រាប់បញ្ចូល ៦ គ្រាប់​ទៀត​ពេល​ស៊ុត​វគ្គ​ជម្រុះ​ជាមួយ Hoffenheim ផង​) ដែល​ចំនួន​នេះ​គឺ​លើស Real ដល់​ទៅ ១០ គ្រាប់ ត្បិត​រ៉ូ​ណា​ល់​ដូ ជា​អ្នករក​គ្រាប់​បាល់​ច្រើន​ឱ្យ​អធិរាជ​ស​ក៏ដោយ (១៥ គ្រាប់​)​។ Liverpool មាន​កំពូល​អ្នក​ស៊ុត​បញ្ចូល​ទី​ដល់​ទៅ ៣ នាក់ គឺ សាឡា និង រ៉ូ​បឺ​តូ ហ្វើ​មី​ណូ (១០ គ្រាប់​ម្នាក់​) និង សា​ឌី​អូ ម៉ា​ណេ (៩​គ្រាប់​)​។ ហង្ស​ក្រហម​ក៏មាន​អ្នក​ចែក​បាល់​ល្អៗ​ពីរ​នាក់​ផងដែរ គឺ ជែ​ម មី​ល​ន័​រ (៩ លើក​) និង ហ្វើ​មី​ណូ (៨​លើក​)​។ Liverpool ខកខាន​ស៊ុត​បញ្ចូល​ទី​១​លើក​គត់​ក្នុង CL គឺ​សូន្យ​ស្មើ​នៅ​ទឹកដី Porto ដែល​ខ្លួន​លុត​ក្នុង​ទឹកដី ៥-០ ជើង​ទី​១ ចំណែក Real ស៊ុត​ចូល​គ្រប់ការ​ប្រកួត​ទាំងអស់​។ ៣. ចុះ​ខ្សែការពារ​វិញ​នោះ​? Liverpool អាច​រក្សា​លទ្ធផល​ទល់​សូន្យ ៦ ដង​ក្នុង CL ដែល​ភាគច្រើន​គឺ​នៅ​វគ្គ​ជម្រុះ បន្ទាប់ពី​ទិញ​បាន​ខ្សែការពារ វើ​ហ្គី​ល វ៉ាន់ឌី​ក ក្នុងតម្លៃ ៧៥ លាន​ផោន កាលពី​ខែមករា​។ ប្រធាន​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​រូបនេះ​បាន​ផ្តល់នូវ​ភាពជា​អ្នកដឹកនាំ​នៅ​តំបន់​ការពារ ដោយ​នាំមក​នូវ​លំនឹង​និង​ភាពរឹងមាំ​មក​ក្រុម​ទាំងមូល​។ Real រក្សា​លទ្ធផល​ទល់​សូន្យ​បានតែ ៣ ដង​ប៉ុណ្ណោះ គឺ​ទប់​បានតែ​ជាមួយ​ក្រុម​អន់ៗ​ដូចជា Apoel ប៉ុណ្ណោះ​។ ប៉ុន្តែ Real មាន​ខ្សែការពារ​និង​ជា​អ្នកដឹកនាំ​ពោរពេញ​ដោយ​ឆន្ទៈ​លើក​ពាន គឺ សឺ​ជី​អូ រ៉ា​ម៉ូ​ស ដែល​មិន​ងាយ​ចុះចាញ់​ងាយៗ​នោះឡើយ​៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...