Wednesday, May 23, 2018

គំនុំ​ឆ្កែ​ខាំ​ប្អូន​នាំគ្នា​ចូល​កាប់​ដល់​ក្នុងផ្ទះ បណ្តាល​ឲ្យ​របួស​២​នាក់​៖ បញ្ជូន​មនុស្ស​៥​នាក់មក​តុលាការ​

Credited: រស្មីកម្ពុជា ភ្នំពេញ​: មនុស្ស​៥​នាក់​ក្នុងចំណោម​មនុស្ស​១០​នាក់ ប្រដាប់​ដោយ​ដាវ បំពង់​ទីប ចូល​កាប់​បុរស​២​នាក់ ឪពុក និង​កូន ដែល​យល់ច្រឡំ​ថា ជា​ម្ចាស់​ឆ្កែ ដល់​ក្នុងផ្ទះ​បណ្តាលឱ្យ​រងរបួស​ធ្ងន់ បាន​ត្រូវ​នគរបាល​ខណ្ឌ​ធិ៍​សែន​ជ័យ​បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៣​ខែឧសភា ដើម្បី​ចាត់ការ​តាមច្បាប់ ដោយ​ភ្ជាប់​ការចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។ រហូតមកដល់​រសៀល​ថ្ងៃ​ដដែល លោក ងិន ពេ​ជ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សាកសួរ​។​ ​ករណី​ហិង្សា​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨​ម្សិលមិញ នៅ​ចំណុច​ក្នុងផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ ​មនុស្ស​ទាំង​៥​នាក់​នោះ​រួមមាន​ទី​១៖ ឈ្មោះ ថា​ញ់ ញ៉ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ​, ទី​២៖ ឈ្មោះ គីម ជី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​លក់​បុកល្ហុង​, ទី​៣៖ ឈ្មោះ សេង កាត់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​លក់​ប្រហិត ទី​៤៖ ឈ្មោះ សេង ស៊ីថន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​លក់​បបរ និង​ទី​៥៖ ឈ្មោះ គីម យី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​លក់​បុកល្ហុង​។ មនុស្ស​ទាំង​៥​នាក់​នេះ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ​ចំណែក​ជនរងគ្រោះ​ឈ្មោះ អ៊ឹម ចាន់ថន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត​របួស​ដៃ​ខាងស្តាំ​៣​កន្លែង រយះ​ម្រាមដៃ​ឆ្វេង និង​កូន​ឈ្មោះ អ៊ឹម ផានិត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​និស្សិត របួស​ដាច់​ថ្ពាល់​ខាងឆ្វេង​ស្មា​ស្តាំ ប្រអប់ដៃ​ខាងឆ្វេង​ដៃ​ខាងស្តាំ​២​កន្លែង កំពុង​សម្រាក​ព្យាបាល​នៅ​ក្លីនិក​ឡាំ​ប៊ុនថន​។​ ​មន្ត្រីនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឱ្យដឹងថា កាលពី​២​ថ្ងៃមុន​ប្អូន​របស់​បក្ខ​ពួកក្រុម​ជនដៃដល់​បាន​រត់​លេង​នៅមុខ​ផ្ទះ​របស់​ជនរងគ្រោះ​ពេលនោះ​ក៏ត្រូវ​ឆ្កែ​មួយ​ក្បាល បាន​ស្ទុះ​ទៅ​ខាំ​ក្មេង​នោះ​។ បន្ទាប់មក​ក្រុម​ជនដៃដល់​បាន​ទៅ​សួរនាំ​ជនរងគ្រោះ​ថាឱ្យ​មើល​ឆ្កែ​ផង​។ ប៉ុន្តែ​ជនរងគ្រោះ​បាន​ឆ្លើយតប​ទៅវិញ​ថា​ឆ្កែ​នោះ មិនមែនជា​ឆ្កែ​របស់​ខ្លូន​ទេ​។ ពេលនោះ​ភាគី​ទាំង​២ ក៏បាន​ឈ្លោះប្រកែក​គ្នា​មួយស្របក់​។ បន្ទាប់មក​នោះ​ម្តាយ​ក្មេង​របស់​ភាគី ខាង​រងគ្រោះ​បាន​ឆ្លើយថា កុំឱ្យ​ពិបាក​ចាំ​ខ្ញុំ​ចេញថ្លៃ​ព្យាបាល​ឱ្យ​។​ ​តែ​ក្រុម​ជនបង្ក បាន​ឆ្លើយថា មិនបាច់​យកលុយ​ទេ លេង​ចង់បាន​លុយ​ហើយ​។ លុះ​មកដល់​ម៉ោង​ថ្ងៃកើតហេតុ ខណៈដែល​ជនរងគ្រោះ​កំពុង​មើល​ទូរទស្សន៍ ស្រាប់តែ​ក្រុម​ជនបង្ក​បាន​ហៅ​បក្ខពួក​គ្នា​ជិត​១០​នាក់ ចូលទៅ​កាប់​ជនរងគ្រោះ​ទាំង​២​នាក់ ឪពុក និង​កូន​បណ្តាលឱ្យ​រងរបួស​ធ្ងន់​តែម្តង​។ ភ្លាមៗ​នោះ ក្រុម​ជនបង្ក​ត្រូវ​នគរ​បាន​តាម​ចាប់​បានជា​បន្តបន្ទាប់​បាន​ចំនួន​៥​នាក់ និង​ដកហូត​បាន​វត្ថុតាង​មួយចំនួន​រួមមាន​៖ កាំបិតប៉័ងតោ​១​ដើម​, ដាវ​១​មួយ​ដើម ដែក​ទីប​មូល​១​ដើម​, ម៉ូតូ​ជាប់​រទេះ​សម្រាប់​អូស​លក់ ដូរ​១​គ្រឿង​ទុកជា​ភស្តុតាង​៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...