Saturday, May 5, 2018

ក្រសួងបរិស្ថានអះអាងថា នៅភ្នំពេញមិនមានការបំពុលក្នុងខ្យល់ធ្ងន់ធ្ងរនាំឲ្យប៉ះពាល់សុខភាពនោះឡើយ​

(ភ្នំពេញ)៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួនថា ខ្យល់នៅក្នុងរាជធានីភ្នំពេញកំពុង ទទួលរងនូវការបំពុលលើសកម្រិតសុវត្ថិភាព និងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេស អ្នកធ្វើដំណើរ និងអ្នកប្រកបរបរតាមទីសាធារណៈនាពេលថ្មីៗនេះ ក្រសួងបរិស្ថានបានចេញមកអះអាងថា នៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ មិនមានការបំពុលខ្យល់ធ្ងន់ធ្ងរនាំឲ្យប៉ះពាល់ដល់ផ្លូវដង្ហើម និងសុខភាពរបស់ប្រជាពលរដ្ឋនោះឡើយ។ តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ ក្រសួងបរិស្ថាន បានចាត់ ទុកការផ្សព្វផ្សាយនេះ អាចបង្កឱ្យសាធារណជនមានការយល់ច្រឡំ និងព្រួយបារម្ភអំពីបញ្ហាសុខភាព ជាពិសេស អ្នកធ្វើដំណើរ និងអ្នកប្រកបរបរនៅតាមទីសាធារណៈ។ ក្រសួងបរិស្ថាន បានបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ន ក្រសួងបានអង្កេត តាមដានគុណភាពខ្យល់នៅតាមបណ្តាទីក្រុងធំៗនៅកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដើម្បីតាម ដាន និងវាយតម្លៃអំពីស្ថានភាពគុណភាពខ្យល់សំដៅធានាដល់សុខភាពសាធារណៈ។ លើសពីនោះទៀតនៅឆ្នាំ២០១៧ ក្រសួងបានបំពាក់បន្ថែមនូវឧបករណ៍សម្រាប់តាមដានគុណភាពខ្យល់ លើភាគល្អិតនិចល PM10 និង PM2.5 ដែលជាប្រភេទភាគល្អិតបង្កផលប៉ះពាល់ដល់ផ្លូវដង្ហើមធ្ងន់ធ្ងរ។ ជាលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់នៅតាមទីក្រុងធំៗ និងរាជធានីភ្នំពេញ បានបង្ហាញថា មិនទាន់មានការបំពុលខ្យល់ធ្ងន់ធ្ងរ ដូចដែលព័ត៌មានបានផ្សព្វផ្សាយនោះឡើយ។ ក្រសួងបរិស្ថានក៍បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភអំពីសុវត្ថិភាពក្នុងការធ្វើដំណើរ និងប្រកបរបរតាមទីសាធារណៈ។ ក្រសួងនឹងបន្តតាមដានគុណភាពខ្យល់នៅតាមទីក្រុងធំៗ និងនៅក្នុង រាជធានីភ្នំពេញ ឱ្យបានជាប់ជាប្រចាំ និងធ្វើសេចក្តីជូនដំណឹងដល់សាធារណជនឱ្យបានជ្រាប ប្រសិន បើមាន ភាពមិនប្រក្រតីណាមួយកើតឡើង៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...