Friday, April 6, 2018

តារាងទីតាំង និងពេលវេលា សម្រាប់ប្រជាពលរដ្ឋ ឡើងជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋ ទៅតាមបណ្តាខេត្ត ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១២ដល់ ១៨ ខែមេសា!

Credit: Fresh News

(ភ្នំពេញ)៖ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការរកជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋ ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែមេសា ឆ្នាំ២០១៨នោះ, រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញតារាងទីតាំង និងពេលវេលាជាក់លាក់ សម្រាប់ឡើងជិះរថយន្តក្រុង។ (សូមមើលតារាងដែលមានភ្ជាប់ជូន)

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ រត់នៅលើផ្លូវជាតិលេខ១, ៣, ៤, ៥ និងលេខ៦ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋនៅមុន និងក្រោយបុណ្យចូលឆ្នាំថ្មី ដោយឥតគិតថ្លៃ។ ការដឹកជញ្ជូននេះចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...