ការកសាងនិងតែងតាំងមន្ត្រី បានផ្អែកទៅលេីលក្ខណៈសម្បត្តិរបស់មន្ត្រីម្នាក់ៗ តាមរយៈការឆ្លងកាត់សកម្មភាពការងាររបស់មន្ត្រីនោះៗនៅក្នុងចលនាមហាជននៅមូលដ្ឋាន ។ ចេញពីការលុតដំនៅក្នុងចលនាមហាជននៅមូលដ្ឋាននេះ បានលេចចេញនូវស្នាដៃ គុណសម្បត្តិ បទពិសោធន៏ការងារ ដែលអាចមេីលឃេីញនូវទស្សនៈវិស័យការទទួលខុសត្រូវលេីភារៈកិច្ចនៅពេលខាងមុខ ។
ផ្អែកលេីមូលដ្ឋាននេះ ទេីបមានការពិនិត្យពិចារណាប្រគល់តួនាទីពីសមូហភាពថ្នាក់ដឹកនាំនៃស្ថាប័នថ្នាក់លេី ។
ប៉ុន្តែ តាមបទពិសោធន៏ជាក់ស្តែង មនុស្សមានការប្រែប្រួលខាងសតិអារម្មណ៏ រហូតដល់អ្នកខ្លះភ្លេីតភ្លេីននឹងបុណ្យស័ក្តិ មុខតំណែង តួនាទី ដោយមិនគិតថាតួនាទីគឺជាបន្ទុកទទួលខុសត្រូវក្នុងការធ្វេីសកម្មភាពបម្រេីបុព្វហេតុជាតិនិងប្រជាជននោះទេ តែបែរជាយកតួនាទី ភារៈកិច្ចទទួលខុសត្រូវទៅធ្វេីជាមុខរបររកសុីដេីម្បីមានបានសម្រាប់ក្រុមគ្រួសារនិងបុគ្គលខ្លួនទៅវិញ ។ នេះជាចំណុចពិសេសនៃសតិអារម្មណ៏ប្រែប្រួលរបស់បុគ្គល បេីមិនបានខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវតាមការណែនាំ បណ្តុះបណ្តាលរបស់ថ្នាក់ដឹកនាំទេនោះ ។
ក៏ប៉ុន្តែទោះយ៉ាងណាក្តី គោលបំណងនិងសំណូមពរនៃការតម្លេីងថ្នាក់ និងតែងតាំងមន្ត្រីគឺល្អ តែមនុស្សទេដែលប្រែប្រួល ។ មុនតែងតាំង ល្អគួរឲ្យទុកចិត្ត ប៉ុន្តែក្រោយមានតួនាទី តំណែងបែរជាប្រែធាតុទៅវិញ ។ នេះគឺជារឿងធម្មតាដែលតែងតែកេីតឡេីងដោយជៀសមិនរួច តែភាគតិចតួចបំផុត ដែលបុគ្គលណាធ្វេីខុសពីតួនាទីនិងតំណែង ត្រូវទទួលខុសត្រូវចំពោះថ្នាក់ដឹកនាំនិងច្បាប់ជាធរមាន ដោយខ្លួនឯង កុំបន្ទោសអ្នកដទៃ ។

0 comments