គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ កំណត់យកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ជាថ្ងៃបោះឆ្នោតតំណាងរាស្ដ្រ នីតិកាលទី៦ និងបង្ហាញពីអាសនៈតាមមណ្ឌលនីមួយៗ ទូទាំងរាជធានីខេត្ត។
សូមជម្រាបផងដែរថា បើតាម គ.ជ.ប អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ដែលមានបំណងចូលរួមយកព័ត៌មានក្នុងដំណើរការបោះឆ្នោតនេះ ត្រូវមានបណ្ណសម្គាល់ខ្លួន ជាអ្នកសារព័ត៌មានដែលចេញដោយ គ.ជ.ប ហើយដើម្បីទទួលបានបណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មានទាំងអស់ ត្រូវដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន ដែលផ្ដល់ជូនដោយឥតគិតថ្លៃ នៅនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ឞ ដែលមានអាស័យដ្ឋាន៖ https://www.necelect.org.kh/khmer/content/3062។


0 comments