Credit: រស្មីកម្ពុជា
បច្ចុប្បន្នវិទ្យាសាស្ត្របានបញ្ជាក់ថា សម្បកស៊ុតមាន់ផ្តល់នូវគុណ ប្រយោជន៍សុខភាពជាច្រើន ដែលអ្នក មិនគួរមើលរំលង ព្រោះក្នុងសម្បក ស៊ុតមាន់ផ្ទុកដល់ទៅ ៩០ភាគរយ នូវ កាល់ស្យូម ហើយប្រភពកាល់ស្យូមពីក្នុង សម្បកស៊ុតមាន់ជាប្រភពល្អបំផុត ប្រហាក់ប្រហែលនឹងពពួក កាល់ស្យូម កាបូណាតសុទ្ធ, អាចប្រើដើម្បីព្យាបាល ជំងឺ ។ ទន្ទឹមនោះ វានៅផ្ទុកយ៉ាងច្រើន នូវសារជាតិរ៉ែផ្សេងៗដូចជាដែក, ស្ពាន់, ម៉ង់ហ្គាណែស, ស័ង្កសី, ហ្វូសហ្វ័រ, ក្រូម, ផ្លរ៉ាយ និងម៉ូលីបដេន ។ ការស្រាវជ្រាវបានបញ្ជាក់ថា សម្បកស៊ុតមាន់មានលក្ខណៈពិសេសល្អៗជាច្រើនដូចជា ប្រសិទ្ធភាពប្រឆាំង ក្រិន, និងពុកឆ្អឹង ។ ការពិសោធន៍លើ ស្ត្រីក្រោយអស់រដូវ និងស្ត្រីមានជំងឺ ពុកឆ្អឹងបង្ហាញថា ម្សៅសម្បកស៊ុតមាន់ អាចបន្ថយអាការៈឈឺចាប់, បង្កើនភាព ចល័ត និងដង់ស៊ីតេឆ្អឹង ឬបញ្ឈប់ ដំណើរការបាត់បង់ឆ្អឹង, បង្កើនដង់ស៊ីតេ និងកម្រិតទន់ភ្លន់របស់ឆ្អឹង ។ សម្បកស៊ុតមាន់១គ្រាប់ផ្ទុក ប្រមាណ ២ ក្រាម កាល់ស្យូមជិត ២ ដងប្រៀបនឹងតម្រូវការ មធ្យមប្រចាំថ្ងៃ របស់មនុស្សធំ ។ ពួកអ្នកស្រាវជ្រាវឱ្យ ដឹងថា ម្សៅសម្បកស៊ុតមាន់អាច ដាក់ទៅ ក្នុងអាហារដូចជានំប៉័ង, ភីហ្សា ឬ មីស្ប៉ាហ្គេតទី សំដៅបំពេញកាល់ស្យូម ដោយមិនធ្វើឱ្យប្រែប្រួលរសជាតិ ។ វិធីធ្វើម្សៅសម្បកស៊ុត ពេលបរិភោគស៊ុត ប្រសិនជា ស៊ុតឆ្អិន នោះចូរទុកសម្បកក្នុងធុងកាតុង ឬប្រអប់ដល់បាន ប្រមាណ១២ ទៅ ១៥ សម្បកនោះលាងម្តង ។ ប្រសិនជា សម្បកស៊ុតឆៅនោះត្រូវលាងភ្លាម រួចហាលឱ្យស្ងួត ។ មិនចាំបាច់ចោល ស្រទាប់ខាងក្នុងនៃសម្បកស៊ុត ព្រោះវាក៏ផ្ទុកជីវជាតិ យ៉ាងច្រើនផងដែរ ។ ដាក់សម្បកស៊ុតទាំងនោះ ស្ងោរ ឱ្យពុះប្រមាណ ១០ នាទី ដើម្បីកម្ចាត់ ពន្លកជំងឺ (ប្រសិនមាន) បន្ទាប់មកស្រង់ ចេញទុកឱ្យស្ងួតទឹក ។ ដាក់សម្បកស៊ុត ចូលក្នុងម៉ាយក្រូវ៉េ នៅសីតុណ្ហភាព ៩០ ទៅ ១០០ អង្សាសេ ក្នុងរង្វង់ ១០ នាទី ដើម្បីឱ្យស្ងួតទាំងស្រុង ។ ករណីគ្មាន ម៉ាយក្រូវ៉េ នោះអាចដាក់ចូលក្នុងឆ្នាំង លីងឱ្យស្ងួត ។ បន្ទាប់មក ដាក់ចូលក្នុង ម៉ាស៊ីនកិនកាហ្វេ ឬ ម៉ាស៊ីនឱ្យម៉ដ្ឋជាម្សៅ ។ រក្សាម្សៅនេះទុកក្នុងកែវថ្ម បិទគម្របឱ្យជិត ។ វិធីប្រើៈ ម្សៅសម្បកស៊ុត១ស្លាប ព្រាកាហ្វេ ផ្ទុកប្រមាណ ៨០០ ទៅ ១០០មិល្លីក្រាម កាល់ស្យូម ហេតុនេះ អ្នកអាចបន្ថែមម្សៅនេះ (មិនលើស១ ស្លាបព្រាក្នុង១ថ្ងៃ) ទៅក្នុងអាហារប្រចាំថ្ងៃ ៕

0 comments