Credit: រស្មីកម្ពុជា
ភ្នំពេញ: ក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិរបស់ធនាគារពិភពលោក កាលពីចុងសប្តាហ៍នេះ បានអនុម័តហិរញ្ញប្បទានក្នុងទឹកប្រាក់ចំនួន ៩០លានដុល្លារអាមេរិក ដល់គម្រោងមួយដែលសំដៅជួយកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្កើនគុណភាពឧត្តមសិក្សា និងការងារស្រាវជ្រាវរបស់ប្រទេស និងបង្កលទ្ធភាពដល់សិស្សក្រីក្រឲ្យទទួលបានការអប់រំនៅថ្នាក់ឧត្តមសិក្សា។ ក្នុងសេចក្តីប្រកាសពត៌មានរបស់ធនាគារពិភពលោក លោកអគ្គបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រសាសន៍ថា «យើងសូមស្វាគមន៍នូវការគាំទ្ររបស់ធនាគាពិភពលោកសម្រាប់ឧត្តមសិក្សា និងការងារស្រាវជ្រាវ ដែលស្របគ្នាល្អណាស់ជាមួយនឹងបណ្តាអាទិភាពនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ របស់យើង»។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា៖ «គម្រោងនេះ នឹងជួយយើងក្នុងការឈានទៅបង្កើតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយ សម្រាប់ការអភិវឌ្ឍឧត្តមសិក្សា ដើម្បីជួយឱ្យនិស្សិតកម្ពុជាដែលបញ្ចប់ការសិក្សា មានសមត្ថភាពអាចឆ្លើយតបទៅនឹងតម្រូវការកាន់តែខ្លាំងឡើងរបស់ទីផ្សារការងារ និងឱកាសកាន់តែច្រើនសម្រាប់ធ្វើការចល័តទី និងផ្ទេរបច្ចេកវិទ្យានៅក្នុងរង្វង់សហគមន៍សេដ្ឋកិច្ចអាស៊ាន និងលើសពីតំបន់នេះទៅទៀត»។ រយៈពេល៦ឆ្នាំខាងមុខ គម្រោងបង្កើនសមត្ថភាពស្ថាប័នឧត្តមសិក្សា (Higher Education Institutions Capacity Improvement Project) និងជួយបង្កើនគុណភាពអប់រំ និងការស្រាវជ្រាវនៅតាមស្ថាប័នឧត្តមសិក្សាដែលជាគោលដៅ ហើយបង្កើនឱកាសឲ្យទទួលបានការសិក្សានៅឧត្តមសិក្សា និងជួយបង្កើនអភិបាលកិច្ចនៅក្នុងវិស័យនេះផងដែរ។ បណ្តាវិស័យដែលគម្រោងនេះផ្តោតការយកចិត្តទុកដាក់លើមាន មុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតសាស្ត្រ (STEM) និងកសិកម្ម ហើយត្រូវបានរំពឹងថា និស្សិតកម្ពុជាដែលបញ្ចប់ការសិក្សាទទួលបានជំនាញនិងចំណេះដែលកាន់តែមានភាពឆ្លើយតបនឹងតម្រូវការទីផ្សារ និងមានជំនាញងាយផ្ទេរបន្តជាងមុន ដែលអាចជួយប្រទេសធ្វើអន្តរកម្មចេញពីសេដ្ឋកិច្ចផ្អែកលើការប្រើពលកម្មតាមបែបប្រពលវប្បកម្ម ឱ្យក្លាយទៅជាសេដ្ឋកិច្ចមួយដែលផ្អែកលើជំនាញនិងចំណេះវិញ។ គម្រោងនេះនឹងជួយគាំទ្រដល់គោលដៅនៃគោលនយោបាយការអភិវឌ្ឍឧស្សាហកម្ម តាមរយៈសកម្មភាពធំៗចំនួនប្រាំ រួមមាន ផ្តល់មូលនិធិសម្រាប់ការងារសិក្សាស្រាវជ្រាវក្នុងមុខវិជ្ជាអាទិភាពនានា ពង្រីកចំនួនបន្ទប់សិក្សា និងមន្ទីរពិសោធន៍ សង់និវេសនដ្ឋានសម្រាប់និស្សិតក្រីក្រស្នាក់នៅ (និស្សិតដែលមកពីគ្រូសារក្រីក្រ និងពីតំបន់ដាច់ស្រយាល ក៏ដូចជានិស្សិតស្ត្រីផងដែរ) ពង្រឹងប្រព័ន្ធធានាគុណភាពនិងប្រព័ន្ធព័ត៌មាន និងធ្វើការជាមួយដៃគូរអន្តរជាតិក្នុងការកែលម្អកម្មវិធី និងវិធីសាស្ត្របង្រៀននៅក្នុងមុខវិជ្ជាជាអាទិភាព។ ការសង់និវេសនដ្ឋានសិស្សនឹងសាងសង់នៅរាជធានាភ្នំពេញ និងការពង្រីកអាគារសិក្សាឬហេដ្ឋារចនាសម្ព័ន្ធស្ថាប័នឧត្តមសិក្សាចំនួនពីរ គឺក្នុងខេត្តបាត់ដំបង និងខេត្តស្វាយរៀង។ លោកស្រី អ៊ីហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ការកសាងសមត្ថភាពស្រាវជ្រាវមានគុណភាពខ្ពស់មួយ និងការត្រៀមឲ្យនិស្សិតដែលបញ្ចប់ការសិក្សានៅឧត្តមសិក្សាទៅមានជំនាញខ្ពស់ គឺជាអាទិភាពមួយសម្រាប់កម្ពុជា និងធនាគារពិភពលោក។ ការចាប់ផ្តើមសកម្មភាពពីពេលនេះតទៅ អាចជួយកម្ពុជាមានភាពឈានមុខក្នុងទុនមនុស្ស និងពង្រឹងប្រសិទ្ធភាពនៅក្នុងឧត្តមសិក្សា»។ លោកស្រីបានមានប្រសាសន៍ថែមទៀតថា៖ «គម្រោងនេះនឹងជួយបន្តនូវសមិទ្ធផលនានាដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបាននាពេលកន្លងមក ក្នុងការកសាងសមត្ថភាពរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារដែលមានការវិវឌ្ឍយ៉ាងឆាប់រហ័ស»។ សូមជម្រាបថាការផ្តល់ហិរញ្ញប្បទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិនេះ គឺបន្តពីគម្រោងបង្កើនគុណភាពនិងសមត្ថភាពឧត្តមសិក្សានៅកម្ពុជា (Higher Education Quality and Capacity Improvement Project/HEQCIP) ពីឆ្នាំ ២០១០ រហូតដល់ឆ្នាំ២០១៧ ដែលបានកសាងមូលដ្ឋានគ្រឹះមួយសម្រាប់សមត្ថភាពតាមវិស័យ និងបង្កើតឱ្យមានបរិស្ថានគោលនយោបាយល្អមួយសម្រាប់ជំរុញឱ្យការវិនិយោគកាន់តែច្រើនទៀត៕
Home
ព័ត៍មានជាតិ
ហិរញ្ញប្បទានថ្មី៩០លានដុល្លារអាមេរិកធនាគារពិភពលោក នឹងគាំទ្រម្ពុជាក្នុងការលើកកម្ពស់ឧត្តមសិក្សាសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម
Saturday, April 28, 2018
Load disqus comments
Subscribe to:
Post Comments (Atom)
វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)
(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...
Popular Posts
-
(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសជាផ្លូវការ ដោយបង្ហាញបញ្ជីឈ្មោះកាស...
-
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា មូលហេតុដែលសម្តេចបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា បា...
-
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្...
Select Category
BREAKING NEWS
(34)
COVID-19
(122)
TOP NEWS
(16)
UPDATE
(1)
កំណាព្យ
(1)
កម្សាន្ដ
(6)
ការចិញ្ចឹមសត្វ
(1)
កីឡា
(26)
ក្រើនរំលឹក
(1)
គួរយល់ដឹង
(1)
គ្រឿងញៀន
(3)
គ្រោះថ្នាក់ចរាចរណ៍
(21)
គ្រោះធម្មជាតិ
(4)
ឃាតកម្ម
(18)
ចំណេះដឹង
(19)
ចំណេះដឹងទូទៅ
(15)
ចរាចរណ៏
(4)
ចោរកម្ម
(10)
ចោរប្លន់
(2)
ចៅចាក់ស្មុក
(1)
ឆបោក
(1)
ទស្សនៈ
(2)
ទស្សនះមតិ
(4)
ទស្សនៈមិត្តអ្នកអាន
(20)
ទឹកជំនន់
(1)
ទេសចរ
(1)
នយោបាយ
(87)
បច្ចេកវិទ្យាថ្មីៗ
(11)
បទវិភាគ
(46)
បទវិភាគអន្តរជាតិ
(2)
បទសម្ភាសន៍
(1)
បទអត្ថាធិប្បាយ
(5)
បទអធិប្បាយ
(2)
បទអធិប្បាយខ្លី
(1)
បរិស្ថាន
(1)
បាតុភូតធម្មជាតិ
(3)
បាល់ទាត់
(4)
ប្រដាល់សកល
(1)
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
(1)
ប្រាសាទបុរាណ
(2)
ប្លែកៗ
(2)
ព័ត៍មានជាតិ
(1697)
ព័ត៌មានទាន់ហេតុការណ៍
(9)
ព័ត៌មានលម្អិត
(2)
ព័ត៍មានអន្តរជាតិ
(509)
ពាណិជ្ជកម្ម
(6)
ពិភពលោក
(1)
ព្រះរាជក្រម
(1)
ព្រះរាជក្រឹត្យ
(5)
ព្រះរាជសារ
(2)
ព្រឹត្តការណ៏សង្គម
(27)
ភេរវកម្ម
(1)
យល់ដឹងផ្នែកច្បាប់
(2)
យល់ដឹងសុខភាព
(1)
រំលឹកប្រវត្តិសាស្ត្រ
(1)
រំលោភ
(2)
លិខិតចំហរ
(1)
លិខិតប្រជាជន
(1)
លិខិតមិត្តអ្នកអាន
(58)
លិខិតសេនាជាតិ
(1)
វត្ថុបុរាណ
(3)
វិទ្យាសាស្ត្រ
(22)
វិភាគនយោបាយ
(6)
វិភាគអន្តរជាតិ
(1)
វេជ្ជបណ្ឌិតវិជ្ជសាស្ដ្រ
(1)
សន្ដិសុខសង្គម
(3)
សម្រស់
(2)
សារជូនពរ
(3)
សារលិខិត
(10)
សារលិខិតថ្វាយព្រះពរ
(1)
សារអប់រំ
(1)
សារអំពាវនាវ
(2)
សារាចរ
(1)
សារាចរណែនាំ
(1)
សិល្បៈ
(22)
សុខភាព
(22)
សេចក្ដីជូនដំណឹង
(110)
សេចក្ដីណែនាំ
(5)
សេចក្ដីថ្លែងការណ៍
(6)
សេចក្ដីប្រកាសព័ត៍មាន
(119)
សេចក្ដីអំពាវនាវ
(11)
សេចក្តីណែនាំ
(3)
សេចក្តីថ្លែងការណ៍
(3)
សេចក្តីបំភ្លឺ
(1)
សេចក្តីសម្រេច
(1)
ស្វែងយល់
(3)
អគ្គីភ័យ
(5)
អត្តឃាត
(5)
អត្ថបទខ្លី
(1)
អនុក្រឹត្យ
(9)
អំពើហិង្សា
(7)
អ្នកជំនាញអារ្យធម៌ខ្មែរ
(1)
អ្នកនយោបាយតុកាហ្វេ
(1)
អ្នកវិភាគ
(3)
ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា
(1)
ឯកសារសត្វ
(1)
ាយព្រះហស្ថលេខាដ
(1)
Cloud Labels
- BREAKING NEWS
- COVID-19
- TOP NEWS
- UPDATE
- កំណាព្យ
- កម្សាន្ដ
- ការចិញ្ចឹមសត្វ
- កីឡា
- ក្រើនរំលឹក
- គួរយល់ដឹង
- គ្រឿងញៀន
- គ្រោះថ្នាក់ចរាចរណ៍
- គ្រោះធម្មជាតិ
- ឃាតកម្ម
- ចំណេះដឹង
- ចំណេះដឹងទូទៅ
- ចរាចរណ៏
- ចោរកម្ម
- ចោរប្លន់
- ចៅចាក់ស្មុក
- ឆបោក
- ទស្សនៈ
- ទស្សនះមតិ
- ទស្សនៈមិត្តអ្នកអាន
- ទឹកជំនន់
- ទេសចរ
- នយោបាយ
- បច្ចេកវិទ្យាថ្មីៗ
- បទវិភាគ
- បទវិភាគអន្តរជាតិ
- បទសម្ភាសន៍
- បទអត្ថាធិប្បាយ
- បទអធិប្បាយ
- បទអធិប្បាយខ្លី
- បរិស្ថាន
- បាតុភូតធម្មជាតិ
- បាល់ទាត់
- ប្រដាល់សកល
- ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
- ប្រាសាទបុរាណ
- ប្លែកៗ
- ព័ត៍មានជាតិ
- ព័ត៌មានទាន់ហេតុការណ៍
- ព័ត៌មានលម្អិត
- ព័ត៍មានអន្តរជាតិ
- ពាណិជ្ជកម្ម
- ពិភពលោក
- ព្រះរាជក្រម
- ព្រះរាជក្រឹត្យ
- ព្រះរាជសារ
- ព្រឹត្តការណ៏សង្គម
- ភេរវកម្ម
- យល់ដឹងផ្នែកច្បាប់
- យល់ដឹងសុខភាព
- រំលឹកប្រវត្តិសាស្ត្រ
- រំលោភ
- លិខិតចំហរ
- លិខិតប្រជាជន
- លិខិតមិត្តអ្នកអាន
- លិខិតសេនាជាតិ
- វត្ថុបុរាណ
- វិទ្យាសាស្ត្រ
- វិភាគនយោបាយ
- វិភាគអន្តរជាតិ
- វេជ្ជបណ្ឌិតវិជ្ជសាស្ដ្រ
- សន្ដិសុខសង្គម
- សម្រស់
- សារជូនពរ
- សារលិខិត
- សារលិខិតថ្វាយព្រះពរ
- សារអប់រំ
- សារអំពាវនាវ
- សារាចរ
- សារាចរណែនាំ
- សិល្បៈ
- សុខភាព
- សេចក្ដីជូនដំណឹង
- សេចក្ដីណែនាំ
- សេចក្ដីថ្លែងការណ៍
- សេចក្ដីប្រកាសព័ត៍មាន
- សេចក្ដីអំពាវនាវ
- សេចក្តីណែនាំ
- សេចក្តីថ្លែងការណ៍
- សេចក្តីបំភ្លឺ
- សេចក្តីសម្រេច
- ស្វែងយល់
- អគ្គីភ័យ
- អត្តឃាត
- អត្ថបទខ្លី
- អនុក្រឹត្យ
- អំពើហិង្សា
- អ្នកជំនាញអារ្យធម៌ខ្មែរ
- អ្នកនយោបាយតុកាហ្វេ
- អ្នកវិភាគ
- ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា
- ឯកសារសត្វ
- ាយព្រះហស្ថលេខាដ
Search This Blog
Blog Archive
Breaking
Recent In Internet
Flickr Images
Recent
Technology
Most Popular
-
(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសជាផ្លូវការ ដោយបង្ហាញបញ្ជីឈ្មោះកាស...
-
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា មូលហេតុដែលសម្តេចបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា បា...
-
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្...
-
(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...
-
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀត ដល់រដ្...
-
(កំពង់ឆ្នាំង)៖ បន្ទាប់ពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ, ឧបនាយករដ្ឋមន...
-
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសារាចរណែនាំពី ការចូលរួមគោរពព្រះវិញ្ញាណក្ធន្ធសព ...
-
ស្វាយរៀង៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នឹងប្រារព្ធធ្វើឡើងនៅខេត្តស្វាយរៀង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ...
-
(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៣,១៣៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ...
0 comments