Wednesday, April 4, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំណរគុណជនរួមជាតិ ដែលបានជូនពរលោកក្នុងឱកាសថ្ងៃខួបកំណើត

នៅមុននេះបន្តិច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់លោក ដោយបានថ្លែងអំណរគុណជនរួមជាតិ ដែលបានជូនពរលោក ក្នុងឱកាស ថ្ងៃខួបកំណើតរបស់លោក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា «ថ្ងៃនេះ ខ្ញុំបានឃើញបងប្អូនកូនក្មួយជាច្រើន បានជូនពរខ្ញុំនៅក្នុងថ្ងៃខួបកំណើត ដែលបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី ៤ មេសា ១៩៥១ (៤មេសា ១៩៥១-៤មេសា ២០១៨) ដែលពេលនេះខ្ញុំមានអាយុ៦៧ឆ្នាំ ឈានចូល ៦៨ ឆ្នាំហើយ»។

លោកនាយករដ្ឋមន្ត្រី បន្តថា «ខ្ញុំសូមអរគុណ ជនរួមជាតិ និងកូនក្មួយទាំងអស់ ដែលបានគោរពស្រឡាញ់ និងផ្តល់នូវការគាំទ្រចំពោះរូបខ្ញុំក្នុងការដឹកនាំប្រទេសជាតិ និងបម្រើប្រជាពលរដ្ឋយើងអោយកាន់តែរីកចម្រើនទៅមុខ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា «នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ខ្ញុំ និង ភរិយាសូមជូនពរជនរួមជាតិ និងកូនក្មួយទូទាំងប្រទេសជួបតែសេចក្តីសុខ ព្រមទាំងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ»។

គួរបញ្ជាក់ថា ខណៈនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងស្ថិតនៅទីក្រុងសៀមរាបអង្គរ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ នៅខេត្តសៀមរាប៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...