សៀមរាប៖ ស្របនឹងការរៀបចំមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកែលម្អសោភ័ណភាពនានាក្នុងក្រុងសៀមរាបរួមមាន៖
១-ការរៀបចំសួនច្បារ
២-ការរៀបចំភ្លើងបំភ្លឺសាធារណៈ
៣-ការតុបតែងភ្លើងលម្អរតាមដងស្ទឹង និងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ជាដើម។
តាមរយៈការខិតខំប្រឹងប្រែងរៀបចំកែលម្អសោភ័ណភាពនានា ក្នុងក្រុងសៀមរាបនេះ អាជ្ញាធរខេត្តសៀមរាប ក៏បានអំពាវនាវឱ្យភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនាក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករផងដែរ៕




0 comments