Credit: រស្មីកម្ពុជា
សៀមរាប: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងម៉ោង ៤និង៤០នាទី ទៀបភ្លឺថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៦ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥០-៣៥១ ក្នុងភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ សមត្ថកិច្ចនគរបាលជំនាញបានឲ្យដឹងថា រថយន្តម៉ាកលុចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A9455 បើកបរដោយបរដោយឈ្មោះគិម វ៉ាន់ថា ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិគោកស្វាយ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដឹកឈ្មោះសាន ផានិត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បើកបរទិសដៅពីកើតទៅលិចបានបុកជាមួយរថយន្តម៉ាកហ្វុយសូ ពណ៌ផ្ទៃមេឃ ពាក់ផ្លាកលេខ តាកែវ 3A1948 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(បានរត់គេចខ្លួនបាត់)បើកបរទិសដៅពីលិចទៅកើត។ ក្នុងករណីនេះបណ្តាលឲ្យស្លាប់មនុស្ស ០១នាក់ ឈ្មោះគិម វ៉ាន់ថា និងរងរបួសស្រាលមនុស្ស ០១នាក់ ឈ្មោះ សានផានិត និងខូចខាតរថយន្ត ០២គ្រឿងធ្ងន់។ មូលហេតុអ្នកបើកបររថយន្តម៉ាកលុចស៊ីស RX 300 បើកបរលើសល្បឿនកំណត់។ ក្រោយការពិនិត្យ និងវាស់វែងរួច កំលាំងផ្នែកជំនាញ បានប្រគល់សាកសពជូនគ្រួរសារយកទៅធ្វើបុណ្យតាមប្រពីណី និងប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕






0 comments