Credit: រស្មីកម្ពុជា
ស្ទឹងត្រែង:ម៉ូតូថ្មីស៊េរីទំនើបគ្រឿងដែលម្ចាស់ទុកសោរពុំបានដកចតនៅមុខផ្ទះត្រូវចោរលួចយកទៅបាត់។លុះមកដល់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ខែមេសាទើបប្រទះឃើញនៅក្នុងអណ្តាតភ្លើងសន្ធោសន្ធៅក្នុងប្រឡាយអូរក្បែរបច្ឆាក្រុងស្ទឹងត្រែង។ លោកប៊ុន រតនាមេប៉ុស្តិ៍សង្កាត់ស្រះឬស្សីបានប្រាប់ថា កាលពីយប់ថ្ងៃទី២៩ខែមេសាឈ្មោះសុខ សាអែមភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិលើសង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែងបានបាត់ម៉ូតូមួយគ្រឿង។ម្ចាស់ម៉ូតូបានចតទុកចោលមុខផ្ទះភ្លេចដកសោរចេញ។លុះពេលបាត់ម៉ូតូក៏ផ្អើលដើររក។ លោកមេប៉ុស្តិ៍បន្តថាលុះដល់ម៉ោងប្រហែល៣រំលងអធ្រាត្រស្រាប់តែឃើញមានអណ្តាតភ្លើងឆាបឆេះនៅបាតអូរក្បែរគុម្ពឬស្សី។ពេលទៅមើលឃើញម៉ូតូដែលបាត់ឆេះសល់តែតួ។បែបនេះសង្ស័យថាចោរលួចបានហើយគឺជាអ្នកដុតចោល។ ប៉ូលិសពុំបានធ្វើការសន្និដ្ឋានយ៉ាងចំពោះជនល្មើសដែលលួចម៉ូតូបានហើយយកទៅដុតចោលបែបនេះទេ។ នៅព្រឹកថ្ងៃទី២៩ខែមេសានេះសមត្ថកិច្ចបានប្រគល់អដ្ឋិម៉ូតូទៅម្ចាស់វិញ៕

0 comments