Wednesday, April 25, 2018

ថ្លើមធំ​មែន! តណ្ហាឡើងដល់កំរិត លួចឡើងទៅរំលោភកូនស្រីគេលើផ្ទះ ត្រូវឪពុក-ម្តាយនាងប្តឹងនគរបាលឲ្យឃាត់ខ្លួន

(កណ្តាល)៖ យុវជនម្នាក់ដោយសារតែតណ្ហាឡើងដល់កំរិត លប់លួចឡើងលើផ្ទះគេ ទៅចាប់រំលោភកូនស្រីគេ តែត្រូវនាងរើបំរាស ស្រែកឲ្យឪពុក-ម្តាយជួយ រួចប្តឹងនគរបាលឲ្យឃាត់ ខ្លួនចាត់ការទៅតាមផ្លូវច្បាប់។ ហេតុការណ៍នេះ បានកើតឡើងនាយប់រំលងអធ្រាត្រ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ នៅចំណុចផ្ទះ ជនរងគ្រោះភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ បើតាមមន្ដ្រីនគរបាល បានឲ្យដឹងថា នារីរងគ្រោះ ឈ្មោះ ហ ហ ស អាយុ១៩ឆ្នាំ មានមុខរបរកម្មករ រស់នៅក្នុងបន្ទុកឪពុក-ម្តាយ ផ្ទះកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះ ធួន សារ៉ាយ ហៅម៉ៅប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាងសំណង់ ស្នាក់នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ និងមានទីលំនៅ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នគរបាល បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះចូលដេកម្នាក់ឯងនៅលើផ្ទះ ចំណែកជនសង្ស័យ បានទ្បើងទៅផ្ទះ របស់ជនរងគ្រោះ ឃើញជនរងគ្រោះកំពុង ដេកក្នុងមុងម្នាក់ឯង ក៏ប៉ើងជើងមុងចូល រួចចាប់ច្របាច់ក និងខ្ទប់មាត់ថើបថ្ពាល់ ចំណែកជនរងគ្រោះ ក៏បានរើបំរះ និងខាំដៃ ជនសង្ស័យ ហើយស្រែកឲ្យឪពុក-ម្តាយជួយ ពេលនោះឪពុក-ម្តាយ លឺក៏ឡើងទៅ ឃើញជនសង្ស័យនៅក្នុងមុងកូនស្រី។ មន្ដ្រីដដែលរូបនេះ បានបន្ថែមទៀតថា លុះដល់ម៉ោង០២៖១៧នាទី ថ្ងៃ២៥ ខែមេសា ឆ្នាំ២០១៨ ឪពុកបានតេមកប្តឹង នគរបាលប៉ុស្តិ៍ព្រែកគយ ពេលនោះសមត្ថកិច្ច នគរបាលប៉ុស្តិ៍ព្រែកគយ សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុក បានឃាត់ខ្លួនជនសង្ស័យ យកមកអធិការដ្ឋានដើម្បីបន្តនិតិវិធី៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...