ដោយធ្លាប់ឆ្លងកាត់សង្គ្រាមវិនាសកម្ម និងរបបប្រល័យពូជសាសន៏របស់ពួកខ្មែរក្រហមប៉ុល ពត ប្រជាជនកម្ពុជាបានខ្លាចរអារចំពោះអំពេីវិនាសកម្មដ៏ព្រៃផ្សៃទាំងនេះហេីយ ហេីយចងចាំជាប់នៅក្នុងអារម្មណ៏ មិនចង់ឲ្យអំពេីវិនាសកម្មនេះកេីតម្តងទៀតនៅកម្ពុជា ជាដាច់ខាត ។ ហេតុនេះហេីយ បងប្អូនមានក្តីសប្បាយរីករាយនិងមោទនភាពខ្ពង់ខ្ពស់ណាស់ ចំពោះសន្តិភាពនិងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាដែលរកបានដោយកម្រនិងដ៏លំបាកដោយថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដែលចាំបាច់ត្រូវរួបរួមកម្លាំងមហាសាមគ្គីជាតិទាំងមូលការពារឲ្យបាន ។ ដូច្នេះ គ្មានទេពាក្យដែលនិយាយថាចង់ឲ្យមានការស្រុះស្រួលជាតិ បង្រួបបង្រួមជាតិជាមួយក្រុមជនក្បត់ជាតិនោះ ។
- ការស្រុះស្រួលជាមួយពួកក្រុមជនក្បត់ជាតិ មានន័យថាបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយរបស់ប្រទេស ដែលមិនអាចទៅរួច ។
- ការសម្របសម្រួលនយោបាយជាមួយពួកក្បត់ជាតិ មានន័យថារំលោភនិងប្រមាថលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា ។
- ការសម្រួលឲ្យមានការដោះលែងក្រុមជនល្មេីសច្បាប់ មានន័យថាប្រមាថស្ថាប័ននិងសមត្ថកិច្ចតុលាការដែលជាស្ថាប័នឯករាជ្យ ។
- ការសម្របសម្រួលឲ្យមានការដោះលែងជនជាប់ចោទ និងទណ្ឌិតតាមការអំពាវនាវរបស់ពួកគេ មានន័យចាញ់បោកពួកខូច ដែលតែងតែនាំទុក្ខមកឲ្យប្រទេសជាតិ និងប្រជាជនកម្ពុជា ។
ដូច្នេះហេីយ ទោះជាទេវតាឆ្នាំថ្មី វត្ថុស័ក្តសិទ្ធិក្នុងលោក ក៏មិនអាចជួយក្រុមជនចង់តែបំផ្លាញជាតិបានដែរ កុំថាតែអ្នកនយោបាយជាមនុស្សលោកក៏មិនអាច ព្រោះបញ្ហានេះគឺជាអាយុជីវិតប្រទេសនិងប្រជាជន ទាំងមូល ។
0 comments