Friday, April 13, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា មានកត្តា០៤យ៉ាងដែលធ្វើឱ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយក្នុងឱកាសចូលឆ្នាំខ្មែរ

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៨ នៅបរិវេណមុខប្រាសាទបាយ័ន នៃខេត្តសៀមរាប នៅព្រឹកថ្ងៃ១៣រោច ខែចេត្រ ឆ្នាំច នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ខែមេសា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល អង្គទូត ភ្ញៀវជាតិ អន្តរជាតិ និងយុវជនយ៉ាងច្រើនកុះករនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានលើកឡើងពីកត្តាចំនួន០៤យ៉ាងសំខាន់ៗដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរកាន់តែមានភាពសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ។

កត្តា០៤យ៉ាងសំខាន់ៗនោះរួមមាន៖

១- កត្តាសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរគ្រប់ទីកន្លែងដោយមិនមានការភ័យខ្លាច។ ដែលនេះជាឆ្នាំទី២០ហើយ ដែលប្រទេសកម្ពុជាយើងបានបញ្ចប់សង្រ្គាម និងទទួលបានសន្តិភាព ឯករាជ្យ ឯកភាពផ្ទៃក្នុងទាំងស្រុង១០០%។

២- កត្តាហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងដែលយើងបានកសាង គឺបានផ្ដល់ភាពកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅកាន់គ្រប់ទីកន្លែង។

៣- កត្តាមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋមានកាន់តែច្រើន ខ្លះប្រើយានយន្តផ្ទាល់ខ្លួនដូចជា ម៉ូតូ ឡាន ខ្លះរថយន្តតាក់ស៊ីជាដើម។

៤-កត្តាប្រាក់ចំណូល របស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងបងប្អូនកូនក្មួយកម្មករ-កម្មការិនីកាន់តែច្រើនផងដែរ៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...