Thursday, April 5, 2018

នាយករដ្ឋមន្ត្រី​កម្ពុជា ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត មុន​កិច្ចប្រជុំ​កំពូល​គណៈកម្មការ ទន្លេ​មេគង្គ​លើក​ទី​៣​ចាប់​បើក​ជា​ផ្លូវការ

ភ្នំពេញ ​៖ សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៥​ ខែមេសា​នេះ ​បាន​អញ្ជើញ​ដឹកនាំ កិច្ចប្រជុំ​ចង្អៀត​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ នៅ​សណ្ឋាគារ​សុខា​សៀមរាប ​ដោយមាន​ការចូលរួម​ពី​សំណាក់ ​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ នៅតាម​ដង​ទន្លេមេគង្គ ដូចជា ឡាវ ថៃ វៀតណាម ​មី​យ៉ាន់​ម៉ា ​និង​មេដឹកនាំ​ប្រទេស​ចិន​ មុនពេល​កិច្ចប្រជុំ​កំពូល គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ ចាប់ផ្តើម​។

កិច្ចប្រជុំ​ចង្អៀត​នេះ បាន​ពិភាក្សា​លើ​បញ្ហា​មួយចំនួន​ រួមទាំង​ការពិនិត្យ ​និង​ឯកភាពគ្នា ​លើ​សេចក្តី​ថ្លែងការណ៍​ក្រុង​សៀមរាប ​នៃ​កិច្ចប្រជុំ​កំពូល​ គណៈកម្មការ​ទន្លេមេគង្គ​។

កិច្ចប្រជុំ​កំពូល គណៈកម្មការ​ទន្លេមេគង្គ​ លើក​ទី​៣​នេះ​ ធ្វើឡើង​ក្រោម​ប្រធានបទ ការ​លើក​កម្ពស់​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាពជា​ដៃគូ ដើម្បី​សម្រេច​បាន​នូវ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ​នៅក្នុង​អាង​ទន្លេមេគង្គ​-​ទន្លេមេគង្គ​តែមួយ ស្មារតី​តែមួយ​។

កិច្ចប្រជុំ​កំពូល​នេះ មាន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ធ្វើជា​ប្រធាន ដោយ​ផ្ដោត​ការ​យកចិត្ត​ដាក់ លើ​ចំណុច​សំខាន់ៗ ចំនួន​៤ រួមមាន ១.​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាពជា​ដៃគូ ​ទី​២​សកម្មភាព​រួមគ្នា ដើម្បី​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​ ទី​៣.​ការប្រើប្រាស់​លទ្ធផល ដែល​បាន​មកពី​ការសិក្សា​របស់​ក្រុមប្រឹក្សា​ និង​ចំណុច​ទី​៤.​គឺ​ការ​ពង្រឹង​តួនាទី និង​សមត្ថភាព​របស់​គណៈកម្មកា​រ​មេគង្គ​៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...