លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោក ដូណាល់ ត្រាំ ប្រើពាក្យ American First កម្ពុជាដាក់ Peace First បានសេចក្តីថាអាទិភាពធំជាងគេគឺសន្តិភាព បើគ្មានសន្តិភាពទេ យើងមិនអាចធ្វើការអភិវឌ្ឍន៍រីកចម្រើនទៅមុខរួចឡើយ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស និងនិស្សិតបញ្ចប់ការសិក្សា នៅវិទ្យាស្ថានជាតិអប់រំឆ្នាំ២០១៦-២០១៧ ចំនួន ១,៦៣០នាក់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលយើងសម្រេចបាននៅថ្ងៃនេះ គឺដោយសារកម្ពុជាមានសុខ សន្តិភាព ដែលផ្តល់ឱកាសអោយគរុនិសិ្សតយើងបានសិស្សារៀនសូត្ររហូតទទួលបានជោគជ័យជាបន្តបន្ទាប់។
គួរបញ្ជាក់ថា កន្លងមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានលើកឡើងផងដែរពីគុណតម្លៃនៃសុខសន្តិភាពដែលវាផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនឹងការអភិវឌ្ឍន៍ ហើយលោកធ្លាប់បានថ្លែងថាទោះក្នុងតម្លៃណាក៏ដោយត្រូវតែថែរក្សាការពារសុខសន្តិភាពឱ្យបានសម្រាប់យុវជនជំនាន់ក្រោយ៕





0 comments