Wednesday, March 21, 2018

កិច្ចសម្ភាសន៍ពិសេស៖ លោក រដ្ឋា វិសាល ទម្លាយរឿងរ៉ាវលម្អិតអំពីការប៉ុនប៉ងតាមបាញ់សម្លាប់លោក ជុន ច័ន្ទបុត្រ ពីសំណាក់ CIA អាមេរិក ដោយសារអ្វី ? (មានវីដេអូ)

Credit: Fresh News

(ភ្នំពេញ)៖ ដោយសារពាក់ព័ន្ធនឹងព័ត៌មានរបស់លោក ជុន​ ច័ន្ទបុត្រ អនុប្រធានគ្រប់គ្រងវិទ្យុអាស៊ីសេរីខេមរភាសា ព្រួយខ្លាចទីភ្នាក់ងារសំងាត់ CIA របស់អាមេរិកតាមបាញ់ សម្លាប់នៅលើទឹកដីកម្ពុជាដូចលោក កែម ឡី ដែលព័ត៌មាននេះកាន់តែក្តៅឡើងៗ និងក្លាយជាប្រធានបទចាប់អារម្មណ៍តាមបណ្តាប្រព័ន្ធផ្សព្វផ្សាយនានា។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះលោក លឹម ជាវុត្ថា នាយកប្រតិបត្តិ​បណ្តាញព័ត៌មាន Fresh News បានធ្វើកិច្ចសម្ភាសន៍ពិសេសជាមួយលោក រដ្ឋា វិសាល អតីតបុគ្គលិកល្បីឈ្មោះ មួយរូបរបស់អាស៊ីសេរី និងជាអ្នកចូលរួមក្នុងករណីនេះផ្ទាល់ ដើម្បីទម្លាយក៏ដូចជាបញ្ជាក់បន្ថែមទៀត ដើម្បីជូនសាធារណជនជ្រាប។

ដូចដែលអង្គភាពព័ត៌មាន Fresh News បានចេញផ្សាយកន្លងមកហើយថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទម្លាយពីទីក្រុងស៊ីដនីថា លោក ជុន ច័ន្ទបុត្រ គឺជាចារកម្មសំងាត់របស់សម្តេច ហើយអាមេរិកមានបំណងបាញ់សម្លាប់ចោល។ ហើយលោក ជុន ច័ន្ទបុត្រ​ ក៏បានស្នើសុំកម្លាំងការពារសុវត្ថិភាពខ្លួនពី កងពលតូចលេខ៧០ ​និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន ស្របពេលដែលឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ កងពលតូចលេខ៧០ ធ្លាប់បានបញ្ជាក់ Fresh News ឲ្យដឹងរួចហើយថា លោក ជុន ច័ន្ទបុត្រ ពិតជាបានស្នើសុំកម្លាំងយោធាចំនួន៣នាក់មែន កាលពី២២​ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ដើម្បីការពារសុវត្ថិភាពមែន។

ក្នុងកិច្ចសម្ភាសន៍ប្រមាណជាង១០​នាទីនៅថ្ងៃនេះ, លោក រដ្ឋា វិសាល បានអះអាងថា ពិតជាមានករណី CIA របស់អាមេរិកមានបំណងប៉ុនប៉ុងតាមសម្លាប់លោក ជុន ច័ន្ទបុត្រ មែន។ រូបលោកត្រូវបានមេរបស់ខ្លួន ជុន ច័ន្ទបុត្រ ប្រើឲ្យទៅជួបឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដើម្បីស្នើសុំកម្លាំងយោធាជួយការពារសុវត្ថិភាពលោក ជុន ច័ន្ទបុត្រ នៅពេលលោកមកដល់ទឹកដីកម្ពុជា។ ពិសេសនោះលោក រដ្ឋា វិសាល បានបញ្ជាក់អះអាងច្បាស់ៗថា ការប៉ុនប៉ងតាមសម្លាប់នេះសង្ស័យអាចដោយសារលោក ជុន ច័ន្ទបុត្រ ដឹងផែនការសំងាត់របស់វិទ្យុអាស៊ីសេរីច្រើនពេក និងចង់ចាកចេញពីវិទ្យុនេះ។

ខាងក្រោមជាកិច្ចសម្ភាសន៍រវាងលោក លឹម ជាវុត្ថា ជាមួយលោក រដ្ឋា វិសាល៖

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...