Sunday, March 11, 2018

ទិវាបុណ្យរំលឹកព្រះឧបការគុណ សម្តេចព្រះសង្ឃរាជជោតញ្ញណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ


នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប តំណាងលោកអភិបាល នៃគណៈអភិបាលខេត្ត និងព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ រាជាគណៈថ្នាក់ទោគណៈមហានិកាយ
និងជាឧត្តមទីប្រឹក្សាគណៈសង្ឃ នាយក. នៃកម្ពុជាបានអញ្ជើញចូលរួមទិវាបុណ្យរំលឹកព្រះឧបការគុណ សម្តេចព្រះសង្ឃរាជជោតញ្ញណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ. នៅវត្តរាជបូណ៌។

ក្រោមពីបានស្តាប់ការអានព្រះរាជជីវប្រវត្តិសម្តេចព្រះសង្ឃរាជ និងការសូត្រវិយោគកថារួចមក លោកស្រី យូ សុភា បានថ្លែងថា
ព្រះអង្គបានបំពេញព្រះរាជបេសកកម្មយ៉ាងធំក្រៃលែង ក្នុងវិស័យសង្គមកិច្ច និងវិស័យសិក្សាធិការដូចជា ព្រះអង្គបានកសាងគម្ពីរដីកាជាច្រើន ទាំងស្លឹករឹត ទាំងសៀវភៅ ដែលព្រះអង្គបាន ប្រែពីបាលីមកជាភាសាខ្មែរ សំរាយសម្រាប់ជាប្រយោជន៍ដល់ប្រជាពុទ្ធបរិស័ទ រៀនសូត្រ និងបានរៀបរៀងវចនានុក្រមភាសាខ្មែរ សម្រាប់កុលបុត្រកុលទីតាខ្មែរជំនាន់ក្រោយ រៀនសូត្រដល់សព្វថ្ងៃនេះ។

លោកស្រីបានបញ្ជាក់ថា ដោយស្នាព្រះហត្ថដ៏ធំធេងរបស់ព្រះអង្គ ទើបរាជរដ្ឋាភិបាល សម័យសង្គមរាស្រ្តិយម និងប្រជារាស្រ្តខ្មែរ បានព្រះរាជទាននិងផ្តល់ឋានៈព្រះអង្គ ជាព្រះរាជអគ្គនិពន្ធអក្សរសាស្រ្តខ្មែរ និងជាសមាជិកកិត្តិយស នៃសមាគមអ្នកនិពន្ធខ្មែរ ហើយបានបន្សល់ទុកនូវស្នាព្រះហស្ថជាច្រើន មានជាអាទិ៍៖
- វចនានុក្រមភាសាខ្មែរ
-ព្រះរាជនិពន្ធទំនុកចៀងបទនគររាជ សម្រាប់ការគោរពទង់ជាតិនៃកម្ពុជា
-បទគោរពទង់ព្រះពុទ្ធសាសនា
-បទសរភញ្ញ ជាដើម។ល។ លោកស្រីបន្តថា ទាំងនេះជាកេរ្តិ៍មរតកដ៏ថ្លៃថ្លា បំផុតសម្រាប់ឲ្យ យើងស្តាប់ឮ ស្វែងយល់ ជារៀងរាល់ថ្ងៃរហូតដល់បច្ចុប្បន្ននេះ៕





Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...