Tuesday, March 6, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អរគុណដល់សិល្បករ សិល្បការិនីដែលបានផ្តល់ការគាំទ្រដល់លោកដើម្បីដឹកនាំប្រទេសជិត៤០ឆ្នាំមកនេះ


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរអរគុណជាថ្មីចំពោះសិល្បករ សិល្បការិនីទាំងអស់ដែលបានគាំទ្ររូបលោកអាចដឹកនាំប្រទេសកម្ពុជាអស់រយៈពេលជិត៤០ឆ្នាំកន្លងមកនេះ ។ លោកបានថ្លែងដូចនេះ នៅល្ងាចថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នា២០១៨ ក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុង «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២០ ដែល
បានរៀបចំធ្វើឡើងនៅ មជ្ឍមណ្ឌល កោះពេជ្រ រាជធានីភ្នំពេញ ដែលមានសិល្បៈករ សិល្បការិនីចូលរួមប្រមាណជិត៤ពាន់នាក់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងសេចក្តីសង្ឃឹមយ៉ាងមុតមាំថា សិល្បករ សិល្បការិនីទាំងអស់នឹងបន្តការគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្ររូបលោកជានាយករដ្ឋមន្រ្តីជាបន្តទៀតមិនតិចជាង១០ឆ្នាំដើម្បីលោកមានឱកាសដឹកនាំ កសាង និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យរីកចម្រើនជឿនលឿនទៅមុខជាបន្តទៀត៕




Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...