Tuesday, March 20, 2018

សាកល្បងមើល! គ្មាន​ផល​ប៉ះពាល់អ្វីទេ «យក​សំបក​ចេក​ដុស​ធ្មេញ ដើម្បី​ឲ្យ​វាស​ស្អាត…»

Credit: Cambo Space

(បរទេស)៖ ការធ្វើឲ្យធ្មេញ​សស្អាត​ ជាមួយនឹងសំបកចេក គឺ​ជាវិធីដ៏ងាយ​ស្រួលមួយ ដែលអាចជួយឲ្យ​ធ្មេញរបស់អ្នកមាន​សុខភាពល្អ។ ម្យ៉ាងវិញទៀត សំបកចេកសម្បូរ​ទៅដោយ​ប្រភពនៃ សារជាតិ​រ៉ែ និង​ប្រភេទ​វីតាមីនជាច្រើន។ ដូច្នេះដើម្បីធ្វើ​ឲ្យធ្មេញរបស់​អ្នកសស្អាត អ្នកគួរតែអនុវត្តន៍​តាមវិធីដោយ​ប្រើសំបកចេក​ដូចខាង​ក្រោម៖

១. ដុសធ្មេញរបស់​អ្នកដូចធម្មតា​ ជាមួយនឹងថ្នាំដុសធ្មេញ​ធម្មជាតិ ឬក៏អ្នកអាចប្រើប្រាស់​សំបកចេកដុស​ធ្មេញមុន រួចសឹមដុសធ្មេញ​ដោយច្រាសតាមក្រោយ​ក៏បាន។ ជាមួយគ្នានេះដែរ អ្នកគួរប្រើ​សំបកចេកទុំ​ ពីព្រោះវាផ្ទុកទៅដោយ​សារជាតិប៉ូតាស្យូម​ច្រើនខ្លាំង​ជាងចេកទើបនឹងទុំតិចៗ។

២. យកផ្នែកខាង​ក្នុងនៃសំបកចេក បន្ទាប់មកយកមក​ដុសធ្មេញរបស់អ្នក​ក្នុងរយៈពេល ២នាទី។ ទន្ទឹមនឹងនេះ​ផងដែរ សារជាតិរ៉ែដ៏អស្ចារ្យ​នៅក្នុងសំបក​ចេកដូចជា សារជាតិ​ប៉ូតាស្យូម ម៉ាញ៉េស្យូម បានស្យូបចូលទៅ​ក្នុងធ្មេញ ដែលវាអាចធ្វើ​ឲ្យធ្មេញស។

៣. អ្នកគួរតែធ្វើវា ០២ដងក្នុងមួយថ្ងៃ នៅពេលព្រឹក និងពេល​យប់ ឬ មុនពេល​ចូលគេង ដើម្បីធ្វើការដុសខាត់​ឲ្យធ្មេញរបស់អ្នក​ មានសភាពសស្អាត និងមានភាព​ទាក់ទាញ៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...