Friday, March 9, 2018

ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី, វៀតណាម, ចិន និងសឹង្ហបុរី បានអន្តរាគមន៍ជួយពលរដ្ឋខ្មែរចំនួន៧នាក់


ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃច័ន្ទទី៩ ខែមីនា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ស្ថានទូតកម្ពុជា បានអន្តរាគមន៍ជួយពលរដ្ឋខ្មែរ៧នាក់ មានដូចជា៖
១-ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី ដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនី ខ្មែរចំនួន២នាក់ មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលធ្វើការដែលខុសច្បាប់នៅប្រទេសម៉ាឡេស៊ី។

២-ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច របស់វៀតណាមជួយសង្រ្គោះស្រ្តីខែ្មរ៣នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោត បម្រុងយកទៅរៀបការជាមួយបុរសជនជាតិចិន។
៣-ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ខេត្តជាំងស៊ី ជួយសង្រ្គោះស្រ្តីខែ្មរ១នាក់។
៤-ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសសឹង្ហបុរី បានជួយរៀបចំមាតុភូមិនិវត្តន៍ ពលការិនីខ្មែរចំនួន១នាក់។

សូមអានលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដូចខាងក្រោម៖


Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...