កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៨ លោក កែវ ពៅ អនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងបានលើកឡើងថា មួកសុវត្ថិភាពមួយជួយជីវិតបានម្នាក់ដូច្នេះអ្នកបើកបរម៉ូតូទាំងអស់ត្រូវតែពាក់មួកសុវត្ថិភាពគ្រប់ពេលវេលាទោះទៅទីជិតក៏ដោយព្រោះថា បើយើងជួបគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យ មួកសុវត្តិភាពអាចជួយយើងមិនអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ លោក កែវ ពៅ បានថ្លែងបែបនេះ ក្នុងពេលចុះរឹតបន្តឹងច្បាប់ចរាចរណ៍ និងចែកមួកសុវត្ថិភាពចំនួន៥០មួកជូនប្រជាពលរដ្ឋនៅក្នុងស្រុកទឹកផុស។
លោក កែវ ពៅ បានបញ្ជាក់ឲ្យដឹងថា ថ្ងៃនេះជាលើកទី៩ហើយនៅក្នុងឆ្នាំ២០១៨ដែលអនុគណៈកម្មការត្រួតពិនិត្យសុវត្ថិភាពចរាចរផ្លូវគោកខេត្ត បានចុះរឹតបន្តឹងច្បាប់ចរាចរណ៍នៅតាមស្រុកក្នុងខេត្ត ដោយបូកទាំងថ្ងៃនេះផងក្រុមការងារយើងបានចែកមួកសុវត្តិភាពដល់ប្រជាពលរដ្ឋជាង៨០០មួកហើយ។ ដោយឡែកនៅថ្ងៃនេះ ក្រុមការងារយើងបានសហការជាមួយស មត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរស្រុកទឹកផុស ធ្វើការត្រួតពិនិត្យការធ្វើចរាចរ ណ៍លើដងផ្លូវ ចំពោះអ្នកជិះម៉ូតូអត់ពាក់មួកសុវត្តិភាព ត្រូវបានសមត្ថកិច្ចឃាត់ធ្វើការផាកពិន័យតាមផ្លូវច្បាប់ បន្ទាប់មកក្រុមការងារនឹងធ្វើការសាកសួរពាក់ពន្ធ័និងផ្លាកសញ្ញាចរាចរណ៍ បើប្រជាពលរដ្ឋម្នាក់ឆ្លើយត្រូវ២សំណួរ ក្នុងចំណោម៣សំណួរ ក្រុមការងារនិងផ្តល់ជូនមួកសុវត្តិភាពអោយគាត់មួយ ។ ចំណែកអ្នកឆ្លើយមិនត្រូវទាំង៣សំណួរ គឺក្រុមការងារផ្តល់ជូនតែសៀវ ភៅ និងឯកសារច្បាប់ចរាចរណ៍អោយយកទៅរៀនសូត្របន្តតែប៉ុណ្ណោះ។
លោកកែវ ពៅ ក្នុងនាមអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង សូមអំ ពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានទាំងអស់គ្នា ទើបអាចកាត់បន្ថយបានគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតឡើងគួរឱ្យព្រួយបារម្ភនេះបាន។ គឺអ្នកម៉ូតូត្រូវតែពាក់មួកសុវត្ថិភាពជានិច្ចទោះទៅទីជិតឬឆ្ងាយ និងត្រូវតែមានកញ្ចក់មើលក្រោ យ ត្រូវមានភ្លើង មានស៊ីប្ល៉េ ត្រូវតែយល់ដឹងអំពីផ្លាកសញ្ញាចរារណ៍គ្រប់ប្រភេទដែលមាននៅតាមដងផ្លូវ ។
ចំពោះអ្នកបើករថយន្ត និងជិះរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ ត្រូវបើកបរក្នុងល្បឿនដែលច្បាប់បានកំណត់ គឺក្នុងទីប្រជុំជនល្បឿន៤០គីឡូម៉ែត្រក្នុង១ម៉ោង ក្រៅទីប្រជុំជន៨០គី ឡូម៉ែត្រក្នុង១ម៉ោង ។ មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង មិនត្រូវបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងត្រូវចេះយោគយល់អធ្យាស្រ័យអោយគ្នាក្នុងពេលបើកបរ ទើបមានសុវត្តិភាព។ ចំពោះអ្នកបើកបរគោយន្តកែឆ្នៃត្រូវតែមានភ្លើងមុខក្រោយ និងត្រូវតែបំពាក់ចំណាំងផ្លាតពីក្រោយ ទើបពុំមានគ្រោះថ្នាក់ចរាចរណ៍កើតមកលើខ្លួន និងលើអ្នកធ្វើចរាចរណ៍នៅលើដងផ្លូវ៕




0 comments