អតីតៈមន្ត្រីបក្សប្រឆាំងដែលបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ហើយដែលត្រូវតុលាការកំពូលកាត់សេចក្តីរំលាយចោលនិងផ្អាកសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ ពួកគេមិនទទួលស្គាល់ការពិតនៃអំពើល្មើសច្បាប់របស់ខ្លួន ក្នុងសកម្មភាពអនុវត្តផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមរូប
ភាពបដិវត្តន៍ពណ៌ រំលងលទ្ធិប្រជាធិបតេយ្យ ដែលជាស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ ២៣ តុលា ១៩៩១ ។
ដើម្បីបានរស់ឡើងវិញ ពួកអាយ៉ងធ្វើបដិវត្តន៍ពណ៌ត្រូវបរាជ័យ បានខិតខំលុតក្រាបចៅហ្វាយនាយរបស់ខ្លួនឲ្យដាក់ទណ្ឌកម្មលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងគាបសង្កត់ឲ្យមានការចរចាជាមួយពួកគេបានរស់ឡើងវិញ និងបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាថ្ងៃ ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ នេះ ។
ក៏ប៉ុន្តែ ពួកគេយល់ច្រឡំយ៉ាងធំ ដែលចង់យកការគាបសង្កត់ ការដាក់ទណ្ឌកម្មមកធ្វើជាមធ្យោបាយសម្រាប់ឲ្យខ្លួនបានរស់ឡើងវិញនោះ ។ សូមទាញអារម្មណ៍ថា បច្ចុប្បន្ននេះ នៅលើពិភពលោកនេះ មិនមែនមានតែប៉ូលមួយផ្តាច់មុខនោះទេ មិនមែនដូចនៅក្នុងទស្សរត្សរ៍ទី ១៩៧៩ទេ ។ ហើយប្រជាជនកម្ពុជា ក៏ធ្លាប់ភ្លក្សរស់ជាតិការហ៊ុព័ទ្ធសេដ្ឋកិច្ច និងការគាបសង្កត់សេដ្ឋកិច្ចដ៏ជូរចត់ពីមហាអំណាចខាងលិចរួចហើយ ដោយសារតែកាន់ជើងពួកខ្មែរក្រហមប៉ុលពត តែកម្ពុជានៅតែអាចរស់បានរហូតដល់សព្វថ្ងៃមានការអភិវឌ្ឈន៍រីកចម្រើនលើគ្រប់វិស័យកម្ពុជា មិនញញើតចំពោះការគាបសង្កត់ដោយអយុត្តិធម៌ណាមួយជាដាច់ខាត ។ កម្ពុជានៅតែប្តេជ្ញាដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋជានិច្ចដែលជាស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ ២៣ តុលា ១៩៩១ ។
ដូច្នេះ ក្តីសង្ឃឹមថាយកការគាបសង្កត់ និងវិធានការណ៍ដាក់ទណ្ឌកម្មសេដ្ឋកិច្ចបែបណា មកអនុវត្តលើរាជរដ្ឋាភិបាលកម្ពុជាដើម្បីចាប់បង្ខំឲ្យមានការចរចាជាមួយពួកល្មើសច្បាប់និងពួកឧទ្ទាមក្រៅច្បាប់នោះ មិនអាចទទួលយកបាន និងក៏មិនអាចក្លាយជាការពិតដែរ ។ ហេតុនេះ ក្តីសង្ឃឹមរបស់ពួកជនក្រៅច្បាប់នោះ មិនអាចចេញជារូបរាងបានជាដាច់ខាត ៕



0 comments