Tuesday, February 27, 2018

បេឡាជាតិរបបសន្តិសុខសង្គម រៀបចំវគ្គផ្សព្វផ្សាយ អំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម


ខេត្តកែប៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាលាខេត្តកែប នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានរៀបចំវគ្គផ្សព្វផ្សាយ អំពីគោលនយោបាយនៃការ
អនុវត្តរបបសន្តិសុខសង្គម ជូនដល់និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាននៃបេឡាជាតិរបបសន្តិសុខសង្គម នៅសាលប្រជុំសាលាខេត្តកែប។ កម្មវិធីនេះប្រព្រឹត្តទៅក្រោម អធិបតីភាព លោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប, លោក ម៉េង ហុង នាយករងបេឡាជាតិរបបសន្តិសុខសង្គម។

មានប្រសាសន៍ថ្លែងបើកកិច្ចប្រជុំផ្សព្វផ្សាយនាពេលនោះ លោក សោម ពិសិដ្ឋ បានលើកឡើងថា ការប្រជុំផ្សព្វផ្សាយនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយនេះជាការយកចិត្តទុកដាក់ដោះស្រាយអោយទាន់ពេលវេលា ក្នុងការផ្តល់សេវាជូនកម្មករនិយោជិត ក្នុងការបង្ការគ្រោះថ្នាក់ការងារ ផ្តោតការយកចិត្តទុកដាក់ពីសុខភាព សុវត្ថិភាព អនាម័យ និងធ្វើការផ្សព្វផ្សាយពីលទ្ធផលនៃការអនុវត្តការងារកន្លងមក របស់ ប.ស.ស ជាដើម។ លោកក៏បានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ផ្តោតការយកចិត្តទុកដាក់ លើបទបង្ហាញរបស់គ្រូឧទ្ទេស ដើម្បីក្ដាប់បាននូវនីតិវិធីផ្សេងៗ ក្នុងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយណា ដែលនៅក្រោមបទបញ្ញតិ្តនៃច្បាប់ ស្តីពីការងារអោយមានប្រសិទ្ធភាពខ្ពស់។

លោក ម៉េង ហុង បានមានប្រសាសន៍ថា គ្រោះថ្នាក់ការងារ គឺជាគ្រោះថ្នាក់ដែលកើតឡើង នៅពេលកម្មករនិយោជិត កំពុងធ្វើការនៅរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន និងរងគ្រោះពេលកម្មករនិយោជិតទៅ និងត្រឡប់មកពីធ្វើការ។ លោកបន្ថែមថា បច្ចុប្បន្ន ប.ស.ស មានសាខានៅតាមបណ្ដាខេត្ត-រាជធានី ទាំង២៥ និងមានសហគ្រាស គ្រឹះស្ថាន ចុះបញ្ជីសរុប ៩.៧២៩សហគ្រាស សមាជិកសរុប ១.១៨៦.៤៥៣ នាក់ ពិសេសមានមន្ទីរពេទ្រមណ្ឌលសុខភាព ចុះកិច្ចព្រមព្រៀងក្នុងការផ្តល់សេវា ជូនសមាជិក ប.ស.ស ចំនួន ១.២៨៥ ផងដែរ៕



Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...