បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ស្ដីពីការបន្ដធ្លាក់ភ្លៀងកក់ខែ បានឲ្យដឹងថា ចាប់ពីថ្ងៃ ទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយសារឥទ្ធិពលរបស់ព្យុះទី២ ឈ្មោះ សាន់បា (SANBA) បានធ្វើឲ្យមានភ្លៀងកក់ខែធ្លាក់ពីតិចទៅបង្គួរនៅតាមបណ្ដាខេត្តមួយចំនួន។
ក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា មកដល់ពេលនេះ ព្យុះទី២ បានអស់ឥទ្ធិពលទាំងស្រុងហើយប៉ុន្ដែខ្យល់ដែលបក់មកពីទិសខាងកើត (ពីសមុទ្រ) និងកម្រិតសម្ពាធទាបខ្សោយបាន និងកំពុងបង្កើនឥទ្ធិពលមកលើកម្ពុជា។ លក្ខណៈបែបនេះ នឹងបង្កឲ្យកម្ពុជា មានភ្លៀងកក់ខែបន្ដធ្លាក់រាយប៉ាយ ពីមធ្យមទៅច្រើន (នៅថ្ងៃទី២២-២៣ ខែកុម្ភៈ) ពិសេសនៅតាមបណ្ដាខណ្ឌ ស្រុក ក្រុងនៃរាជធានី-ខេត្តមួយចំនួន ដូចជា ៖ រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កណ្ដាល កំពង់ស្ពឺ តាកែវ ស្វាយវៀង ព្រៃវែង និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៕
0 comments