Thursday, February 1, 2018

វេទនាងូតទឹកទៀតហើយ! ចុះត្រជាក់លើកទី៤នេះ គឺច្រើនថ្ងៃបំផុតតំបន់ខ្លះដល់១៣អង្សារ



Credit: Sabay News
តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ឲ្យ​ដឹង​ថា សម្ពាធ​ខ្ពស់​មួយ​ពី​ប្រទេស​ចិន និង​ខ្យល់​មូសុង​ឦសាន បាន​កំពុង​បង្កើន​ឥទ្ធិពល​គ្រប​ដណ្ដប់ លើ​ភាគ​ខាង​ជើង​ព្រះរាជាណាចក្រ​កម្ពុជា។ ស្ថាន​ភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ចុះ​ត្រជាក់​ជា​ថ្មី​ម្ដង​ទៀត លើក​ទី​៤ ចាប់​ពី​ថ្ងៃ​ទី ៤ ទៅ​
ដល់​ថ្ងៃ​ទី ៩ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨ ក្នុង​នោះ​រួម​មាន៖

១ តំបន់​ជួរ​ភ្នំ​ដង​រែក​សីតុណ្ហភាព​អប្បបរមា​នឹង​ថយ​ចុះ មក​នៅ​ក្នុង​រង្វង់​១៣-១៤​អង្សារ​សេ។

២ ខេត្តឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ប៉ៃ​លិន សីតុណ្ហភាព​អប្បបរមា​នឹង​ថយ​ចុះ មក​នៅ​ក្នុង​រង្វង់១៥-១៦ អង្សារ​សេ។

៣ ខេត្ត​​ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និង​ខេត្ត​កោះកុង សីតុណ្ហភាព​អប្បបរមា​នឹង​ថយ​ចុះ មក​នៅ​ក្នុង​រង្វង់១៧-១៨ អង្សារសេ។

៤ រាជធានី​ភ្នំពេញ កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ កណ្ដាល ព្រៃវែង និង​ខេត្ត​ស្វាយរៀង សីតុណ្ហភាព​អប្បបរមា​នឹង​ថយ​ចុះ មក​នៅ​ក្នុង​រង្វង់​១៩-២០ អង្សារសេ។

៥ ខេត្ត​កែប កំពត ព្រះសីហនុ សីតុណ្ហភាព​អប្បបរមា​​ ២៣-២៤ អង្សារ​សេ៕


Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...