Thursday, February 1, 2018

តិចទៅនឹកឃើញដូរកំប៉ុងជើងធូបកុងម៉ា ថ្ងៃសែនចូលឆ្នាំចិន ចប់ហ្មង


Credit: Sabay News
តាម​ប្រពៃណី​របស់​ជនជាតិ​ចិន ឬ​អ្នក​ជាប់​សែស្រ​ឡាយ​ចិន​ ឱ្យ​តែ​ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់ គ្រួសារ​នីមួយៗ​តែង​ជួបជុំ​បង​ប្អូន សាច់ញាតិ ​រៀបចំ​ពិធី​សែន​ព្រេន ដល់​កុង​ម៉ា​ដែល​បាន​ចែក​ឋាន​ទៅ​ដើម្បី​សុំ​សេចក្ដី​សុខសួស្ដី។  ទំនៀម​ទម្លាប់​របស់​ដូនតា​ចិន ប្រសិន​បើ​ប្ដូរ​កំប៉ុងជើង​ធូប​ថ្មី ដើម្បី​រៀបចំ​សែន​ព្រេន​ជូន​កុង​ម៉ា​ ត្រូវ​ដឹង​​ក្បួន​តម្រា​ច្បាស់​លាស់​​ទើប​មាន​ហុងស៊ុយ។

បើ​តាម​លោកតា ស៊ុយ ទ្រី ជា​កូន​ចៅ​ចិន​ច្រើន​ជំនាន់​ បាន​ប្រាប់​ថា បើ​សិន​ជា​កូន​ចៅ​ចង់​ដូរកំប៉ុង​ជើង​ធូប​ថ្មី ដាច់​ខាត​ត្រូវ​តែ​ធ្វើ​មុន​ថ្ងៃ​សែន​មួយ​ថ្ងៃ មិន​មែន​ដល់​ថ្ងៃ​សែន​ទើប​នឹក​ឃើញ​ចង់​ប្ដូរ​នោះ​ទេ​។ លោក​តា បន្ត​ទៀត​ថា អ្នក​ខ្លះ​ដឹង​មិន​ច្បាស់​គិត​ថា​ថ្ងៃ​សែន​ទើប​គេ​ប្ដូរ គឺ​មិន​ត្រឹមត្រូវ​ទេ ហើយ​ខុស​ពី​ក្បួន​តម្រា​របស់​ដូនតា​ចិន​តែ​ម្ដង​។  នៅ​ក្នុង​ថ្ងៃប្ដូរ​កំប៉ុងជើង​ធូប​នោះ លោកតា ស៊ុយ ទ្រី ប្រាប់​ទៀត​ថា មិន​ត្រូវធ្វើពេល​ថ្ងៃ​ត្រង់​ទេ គឺ​ត្រូវ​ធ្វើ​ពេល​ព្រឹក​ចន្លោះ​ពី​ម៉ោង ៨ ទៅ​ដល់​ម៉ោង ៩កន្លះ មិន​ឱ្យ​ដល់​​​ម៉ោង​១១ ឬ​ម៉ោង​១២​ទេ ព្រោះ​ថ្ងៃ​ត្រង់​ ចិន​គិត​ថាជា​ពេល​ដែល​​ខ្មោច​មិន​នៅ​។


លោកតា​ក៏​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​ក្បួន​តម្រា​ចិន​ត​ជំនាន់​រាប់ពាន់​ឆ្នាំ​មក​ហើយ ពេល​ដូរ​កំប៉ុង​ជើង​ធូប​ថ្មី​ គឺ​ត្រូវ​ដក​ជើង​ធូប​ចាស់​​ពីរ​បី​សរសៃ​​មក​ដោត​។ ​តាម​ក្បួន​ចិន​សែ គេ​គិត​ថា​ធ្វើ​បែប​នេះ​គឺ​មានន័យ​ថា ឱ្យ​រឿង​មិន​ល្អ​ទាំង​ឡាយ​ទៅ​តាម​ជើង​ធូប​ឆ្នាំ​ចាស់​ឱ្យ​អស់ ហើយ​នឹង​នាំ​មក​នូវ​លាភ​សំណាង​តាម​ជើង​ធូប​ក្នុង​ឆ្នាំ​ថ្មី​វិញ​៕​​
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...