Friday, January 5, 2018

មេក្លោងបាញ់ប្រហារនៅមណ្ឌលកម្សាន្ត Rock ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅខេត្តឧត្តរមានជ័យ


(ភ្នំពេញ)៖ មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះថា​ មេក្លោងដែលបើកការបាញ់ប្រហារ នៅមណ្ឌលកម្សាន្ត Rock កាលពីវេលាទាបភ្លឺថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បណ្តាលឲ្យ DJ ម្នាក់របួសធ្ងន់នោះ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានហើយ នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នាខេត្តឧត្តរមានជ័យ។

មេក្លោងដែលបើកការបាញ់ប្រហារ នៅកណ្តាលក្រុងភ្នំពេញនេះ ត្រូវបានសមត្ថកិច្ចអះអាងថា មានឈ្មោះ ឌុច សុវណ្ណារ៉េត​ (ហៅ រិទ្ធញាញ់) ជាកូនប្រុសរបស់ លោក ឌុច​ សុវណ្ណារី​ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា​-ព្រឹទ្ធសភា និងអធិការកិច្ច។
មន្ត្រីនគរបាលជាន់ខ្ពស់ដដែលរូបនេះបញ្ជាក់ថា ជនសង្ស័យដែលជាមេក្លោងបាញ់ប្រហារនៅមណ្ឌលកម្សាន្ត Rock នេះ កម្លាំងសមត្ថកិច្ចកំពុងបញ្ជូនពីខេត្តឧត្តរមានជ័យ មកកាន់ក្រសួងមហាផ្ទៃ ដើម្បីបន្តសួរនាំ មុននឹងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
គួររំលឹកថា កាលពីវេលាទាបភ្លឺថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីហិង្សាបាញ់ប្រហារមួយ នៅក្នុងបន្ទប់ខារ៉ាអូខេ នៃមជ្ឈមណ្ឌលកម្សាន្ដ Rock ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ ជ​នរងគ្រោះមានឈ្មោះ បៀ សំអឿន អាយុជាង៣០ឆ្នាំ ជា Dj ប្រចាំមជ្ឈមណ្ឌលកម្សាន្ដ Rock ដែលត្រូវរបួសត្រូវកំភួនជើង និងគូទ ក្រោយពីជនដៃដល់បាញ់ចំនួន៤គ្រាប់។
ក្រោយកើតហេតុ២ថ្ងៃ ពោលគឺនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួន បក្ខពួកជនសង្ស័យ២នាក់ រួមមាន៖ ទី១ឈ្មោះ កែវ ភិរម្យ ភេទប្រុសអាយុ៣៣ឆ្នាំ និងឈ្មោះឡ ពេជ្រសីលា ភេទប្រុស អាយុ៣៥ឆ្នាំ នៅខេត្តកំពង់ធំ។
បក្ខពួកមេក្លោងបាញ់បោះសេរីទាំង២នាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ បានសម្រេចឃុំខ្លួនបណ្តុះអាសន្ន នៅពន្ធនាគារព្រៃស ពីបទ «ហិង្សាមានស្ថានទម្ងន់ទោស»៕







Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...