១- គេថា សម្តេចតេជោ ហ៊ុន សែន ចុះជួបកម្មករ និយោជិតជារៀងរាល់សប្តាហ៍នោះ គឺយកគម្រូតាមមេរបស់គេ ? សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត គឺដើម្បី៖
- ដឹងសុខទុក្ខបងប្អូន
- ដោះស្រាយបញ្ហាជាកង្វល់ ការលំបាករបស់បងប្អូន
- ផ្សារភ្ជាប់មនោសញ្ចេតនាជាមួយបងប្អូន ជាគ្រួសារតែមួយ ។
មិនមែនទៅញុះញង់បងប្អូនឲ្យធ្វើបាតុកម្ម វាយបំផ្លាញរោងចក្រ បិទផ្លូវ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈដូចមេឧទ្ទាមឯណា? ដូច្នេះ ការចុះជួបកម្មករ និយោជិត របស់សម្តេចតេជោ ខុសគ្នាស្រឡះពីមេឧទ្ទាម ហើយក៏មិនមែនយកតាមគម្រូមេឧទ្ទាមម្តងណាដែរ ។
២- សម្តេចតេជោ ហ៊ុន សែន មានគោលនយោបាយគៀងគរវិនិយោគិនក្នុងស្រុក និង បរទេសឲ្យបោះទុនកសាងនិងអភិវឌ្ឈន៍ប្រទេស បង្កើតទីផ្សារពលកម្មសម្រាប់បងប្អូនកូនចៅប្រជាពលរដ្ឋ ឲ្យមានការងារធ្វើ បានប្រាក់ចំណូលសម្រាប់ទ្រទង់ជីវភាពរស់នៅល្អប្រសើរ ។ មិនមែនដូចមេឧទ្ទាមដើរតែបំភិតបំភ័យ មិនឲ្យគេមកវិនិយោគក្នុងប្រទេសនោះទេ ។
៣- ពួកឧទ្ទាមដើរតែញុះញង់ថា សម្តេចតេជោហ៊ុន សែន ដឹកនាំផ្តាច់ការ ផ្ទុយពីការពិតទាំងស្រុង ។ ប្រជាពលរដ្ឋមើលឃើញច្បាស់នឹងភ្នែក បានទទួលមនុញ្ញផលពីការដឹកនាំរបស់សម្តេច ។ នេះហើយហៅថាប្រជាធិបតេយ្យ ប្រជាធិបតេយ្យសម្រាប់ប្រជាជន មិនមែនសម្រាប់ពួកឧទ្ទាម ល្មើសច្បាប់ ក្រៅច្បាប់ទេ ហើយការដឹកនាំរបស់សម្តេចតេជោក៏មិនតម្រូវចិត្តពួកក្រៅច្បាប់ដែរ ។
៤- ដោយសារនយោបាយផ្ទុយគ្នាដូចមេឃ និង ដី រវាងសម្តេចតេជោ និងពួកឧទ្ទាម ទើបមិនអាចងាកមកសម្របសម្រួលគ្នាវិញបានជាដាច់ខាត ហួសពេលហើយ ពីព្រោះកន្លងទៅគឺពួកមេឧទ្ទាមបានបំផ្លាញវប្បធម៌សន្ទនាម្តងជា ពីរដង ដែលនាំឲ្យធ្លាក់ខ្លួនធ្វើអាយ៉ងបរទេស ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ រំលោភលទ្ធិប្រជាធីបតេយ្យ និងនីតិរដ្ឋ ប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថេរភាពនយោបាយនិងសេចក្តីសុខរបស់ប្រជាជន ដែលមិនអាចអត់ឱនឲ្យបាន ។
ដូច្នេះ សម្តេចតេជោ ដឹកនាំប្រទេស មិនបានយកតាមគំរូជនណា និងគណបក្សណាឡើយ មានតែអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ដែលបានប្រែក្លាយទៅជាយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ ដែលបានអនុវត្តតាំងពីឆ្នាំ១៩៩៨រហូតមក មានការរីកចម្រើនសម្បូររុងរឿងដូចសព្វថ្ងៃ ។
មិនមែនធ្វើនយោបាយឆ្កួតៗ ដូចពួកឧទ្ទាមនិងមេឧទ្ទាមក្រៅច្បាប់ទេ ៕
#Cambodia
#CambodiaPriminister
#Hunsen
0 comments