Thursday, January 11, 2018

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្ដ្រីចិន លោក លី ខឺឈាង នៅវិមានសន្តិភាព


ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវេលាម៉ោង០៩៖៤៥នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ ចាប់ផ្ដើមជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្ដ្រីចិន លោក លី ខឺឈាង នៅវិមានសន្ដិភាព បន្ទាប់ពីទទួលបដិសណ្ឋាការកិច្ចចំពោះការមកដល់វិមានសន្តិភាពរបស់លោក លី ខឺឈាង។

​សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង នឹងអញ្ជើញធ្វើជាអធិបតីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន និងពិធីប្រកាសជាផ្លូវការអំពីគម្រោង «ដំណើរនៃក្ដីស្រលាញ់ពីបេះដូង» នៅកម្ពុជា ដែលផ្តល់ជាជំនួយឥតសំណងសម្រាប់គម្រោងសាងសង់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ និងគម្រោងប្លង់ស្ថាបត្យកម្មអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ។
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...